សិល្បៈ៖ តារាចម្រៀងគ្រាប់ពេជ្រ ក្នុងផលិតកម្មថោន លោក ខេម ត្រូវបានទស្សនិកជនទាំងក្នុង និងក្រៅប្រទេស ផ្ដល់នូវការគាំទ្រយ៉ាងខ្លាំង ដែលជាញឹកញាប់ តារាចម្រៀងមានឈាមជ័រជាអ្នកកំពង់ឆ្នាំងនេះ តែងតែចេញទៅសម្ដែងនៅក្រៅប្រទេសផងដែរ ។

យ៉ាងណាមិញ មួយរយៈចុងក្រោយនេះ ថ្វីបើស្ងប់ស្ងាត់នៃការចេញបទចម្រៀងបន្តិចក៏ពិតមែន ប៉ុន្តែលោកនៅតែមមាញឹកខ្លាំងជាមួយការប្រគុំតន្ត្រីនានាតាមបណ្ដាខេត្ត ស្ថានីយទូរទស្សន៍ និងចេញទៅច្រៀងនៅក្រៅប្រទេសជាដើម ។ យ៉ាងណាមិញ នៅព្រឹកថ្ងៃនេះ គេបានឃើញលោក ខេម បង្ហោះរូបថតជាមួយនារីបរទេសដ៏ស្រស់ស្អាត៣រូប ពីទឹកដីសហរដ្ឋអាមេរិក ព្រមទាំងបានសរសេរថា «ទំរាំតែថតចប់ចង់ដាច់ខ្យល់» ។ ទោះជាយ៉ាងណាក្ដី សម្រាប់ប្រយោគមួយឃ្លានេះ មិនអាចស្មានដឹងទេថា តើខេម កំពុងថត MV ថ្មីឬយ៉ាងណា ហើយចបទចម្រៀងនោះមានចំណងជើងអ្វី ?
សហការី KBN