ថៃ៖ កាលពីពេលថ្មីៗនេះ វីដេអូឃ្លីបមួយត្រូវបានអ្នកនៅលើ បណ្ដាញសង្គមហ្វេសប៊ុកប្រទេសថៃ បានចែករំលែកយ៉ាងច្រើន បង្កជាសំណើច និងហួសចិត្តយ៉ាងខ្លាំង ដោយក្នុងវីដេអូឃ្លីបនោះបានបង្ហាញឱ្យឃើញពីរថយន្តតូរីសមួយគ្រឿង បើកបរនៅលើផ្លូវ ដោយមានខោ និងអាវក្នុង ដាក់ព្យួនៅពីក្រោយរណែងរណោងនៅខាងក្រោយ ។

យោងតាមម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «ดีเจอ้วน จันทบุรี» ដែលបានបង្ហោះវីដេអូឃ្លីបនេះ បានសរសេរឱ្យដឹងថា «ថ្ងៃឈប់សម្រាក នាំគ្រួសារដើរលេងបើករថយន្តតាមផ្លូវចាន់ថាក់បុរី-រៈយ៉ង ស្រាប់តែប្រទះឃើញ អ្វីម្យ៉ាងដែលគួរឱ្យទាក់ទាញភ្នែកខ្លាំងណាស់ អ្វីទៅនៅជាប់ពីក្រោយរថយន្តខាងមុខនោះ? ពេលមើលឱ្យជិតទើបដឹងថា តាមពិតជាឈុតក្នុងរបស់មនុស្សសោះ…» ។
ទិដ្ឋភាពមួយនេះ បានធ្វើឱ្យអ្នកដែលបើករថយន្តតាមក្រោយអស់សំណើចយ៉ាងខ្លាំង និងគិតថា ប្រហែលម្ចាស់ភ្លេចសារទុកហើយមើលទៅ ទើបក្លាយជាយ៉ាងនេះ ៕
សហការី KBN
ប្រភព៖ khaosod