ហ្វេសប៊ុក៖ ថ្មីៗនេះវិចិត្រករខ្មែរល្បីឈ្មោះមួយរូបបានបង្ហាញសកម្មភាព ក្រុមសិល្បៈការិនីអ៊ុយក្រែន ច្រៀងបទនគររាជ របស់ខ្មែរ ក្នុងឱកាសបើកម្មពិធីពិពណ៌គំនូររបស់លោក ។
យោងតាមវីដេអូឃ្លីប បានបង្ហាញឱ្យឃើញឱ្យឃើញថា ថ្វីបើក្រុមសិល្បៈការិនីអ៊ុយក្រែនទាំងនោះ ច្រៀងបទនគររាជជាភាសារខ្មែរ ពុំច្បាស់យ៉ាងណាក្ដី ប៉ុន្តែពួកគេច្រៀងបានព្រមគ្នាយ៉ាងល្អ និងធ្វើបទបានត្រឹមត្រូជាបំផុត ដែលអាចធ្វើឱ្យកូនខ្មែរដែលទស្សនាវីដេអូឃ្លីបនេះ ញញឹមបិទមាត់មិនជិតឡើយ ។

វិចិត្រករខាងលើដែលប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ Dara Chan Ouk បានសរសេរយ៉ាងដូច្នេះថា «ក្នុងពេលកម្មវិធីបើកពិពណ៌គំនូររបស់ខ្ញុំដែលច្រៀងបទនគរាជជាភាខ្មែរ ដោយក្រុមចំរៀងជាពួក អ៊ុយក្រែន នៃទីក្រុងឈីរនីគ្គេវ និងមានការចូលរួមមិត្តភក្តិអ៊ុយក្រែននារីខ្មែរ និងគ្រួសារខ្ញុំ» ៕
សូមទស្សនាវីដេអូឃ្លីបខាងក្រោម៖