ភ្នំពេញ៖ «សត្រូវ App សំណព្វចិត្ត» ជារឿងថៃបែបយុវវ័យ ជាមួយនិងភាពស៊ីវិល័យ និងកាច្នៃប្រឌិតនៃមនុស្សជំនាន់ក្រោយ។ រឿងនេះនិយាយអំពីក្រុមយុវជនដែលជាមិត្តភក្តិនិងគ្នា ពួកគេមានគ្នាបីនាក់ ដោយពេលទំនេរពួកគេចូលចិត្តបបួលគ្នាចេញក្រៅទៅរកកន្លែងជួបជុំដើម្បីពិភាក្សាគ្នា តែដោយធុញនិងភាពជួបគ្នាដដែលៗ កន្លែងដដែលៗ មិត្តភក្តិគេម្នាក់ដែលជាអ្នកមានជំនាញខាងសរសេរកម្មវិធីប្រូក្រាម និយាយឲ្យចំគឺខាង IT តែម្ដង បានបបួលមិត្តភក្តិរបស់គេបង្កើតកម្មវិធីលើទូរស័ព្ទ ឈ្មោះថា Inviter ដើម្បីណាត់ជួបមនុស្សប្រភេទផ្សេងៗ ដែលមានចំណង់ចំណូលចិត្តដូចគ្នា។

ហើយពួកគេក៏បានជោគជ័យជាមួយនិងកម្មវិធីដែលពួកគេបានបង្កើត តែល្បីមិនបានប៉ុន្មានផង ក៏លេចមុខកម្មវិធីថ្មីមកមួយទៀត Amjoin ដែលជាដៃគូប្រកួតប្រជែងរបស់ក្រុមពួកគេ ។ សាច់រឿងអាចនិយាយបានថា បែបកំប្លែងស្ងួត សាកសមជាមួយអ្នកផ្នែក ឌីហ្សាញ ម៉ាឃីតធីង និងជាពិសេសខាងផ្នែក Programmer តែម្ដង ។ កុំភ្លេចណា ធានាថាមិនខកបំណងឡើយ នៅរោងភាពយន្តទំនើប Legend Cinemas គ្រប់សាខា ៕