ហ្វេសប៊ុក៖ កាលពីពេលថ្មីៗនេះ នៅលើបណ្ដាញសង្គមហ្វេសប៊ុក គេឃើញមានការចែករំលែកយ៉ាងព្រោងព្រាតនូវសកម្មភាពរបស់នារីបរទេសម្នាក់ ហាត់ស្មូតកំណាព្យខ្មែរ បទ «អនិច្ចា តោថ្ម» ដោយទទួលបានការចាប់អារម្មណ៍ និងកោតសរសើរយ៉ាងខ្លាំង ។

សម្រាប់វីដេអូនេះទៀតសោត ត្រូវបានបង្ហោះដោយម្ចាស់គណនីហ្វេសប៊ុកមួយមានឈ្មោះ Sophy Him ហើយក៏បានសរសេររៀបរាប់ឱ្យដឹងយ៉ាងដូច្នេះថា «កញ្ញា អេមីលី ហាវ បេក្ខជនបណ្ឌិត មកពីសាកលវិទ្យាល័យបូស្តុន សហរដ្ឋអាមេរិក កំពុងហាត់សូត្រកំណាព្យខ្មែរ បទ “អនិច្ចា តោថ្ម” ជាមួយអ្នកគ្រូ កែម ចន្ធូ ថ្នាក់ចម្រៀងបុរាណខ្មែរ នៅសាលាតូរ្យ តន្ត្រី ហុឹម សុភី នៅទួលគោក ខាងជើង TK AVENUE»។
យ៉ាងណាមិញនេះ មិនមែនជាលើកទី១ឡើយដែលជនជាតិបរទេស ស្រឡាញ់ និងហាត់រៀននូវសិល្បៈបុរាណខ្មែរ ដែលមានដូចជារបាំ ចង្វាក់រាំប្រជាប្រិយ និងចម្រៀងជាដើម ៕
សហការី KBN
ប្រភព៖ FB