ស្ទឹង​ត្រែង​ ៖ ស្ពាន​អូរ​គុ​ហ៍ នៅ​ក្បែរ​ព្រំដែន​កម្ពុជា​-​ឡាវ​ ស្ថិត​ក្នុងស្រុក​សៀម​ប៉ា​ង​បាន​បាក់​ស្រុត​អស់​មួយ​កំណាត់​ នា​វេលា​ម៉ោង​៣​រសៀល​ ថ្ងៃ​ទី​១ ​ខែកញ្ញា ​ឆ្នាំ​២០១៨​ ។

មន្ត្រី​យោធា​ប្រចាំការ​នៅ​តំបន់​​ព្រំដែន​​ បាន​ឱ្យ​ដឹង​ថា ​ស្ពាន​អូរ​គុហ៍ ​នេះ​ត្រូវ​បាន​ជំនន់​ទឹកភ្លៀង​ និង​ជំនន់​ទឹក​ពី​ទំនប់​វា​រី​អគ្គិសនី​ នៅ​ប្រទេស​ឡាវ ​បាន​វាយប្រហារ ​។

​ទឹកជំនន់​ទន្លេសេកុង​ជន់​ឡើង ហើយ​ស្រក ​ជា​ច្រើន​លើក​ច្រើន​សារ ​នា​ពេល​កន្លង​មក​ ដែល​ជា​មូលហេតុ​ នាំ​អោយ​​ទឹក​ហូរ​បុក​បាក់​ច្រោះ​ដី​ក្បាលស្ពាន​ខាងកើត​ បាក់​ស្រុត​មួយ​កំណាត់​ទាំងស្រុង ​។

ស្ពាន​ខាងលើ​នេះ ​ទើបនឹង​សាងសង់​ មិន​ទាន់​មួយ​ឆ្នាំ​ផង ​ទឹកជំនន់​មក​បំផ្លាញ​បាក់​ស្រុត​គល់​ស្ពាន​បន្តិច​ម្តង ​តាំង​ពី​ខែ​មុន​ រហូតមកដល់​ពេល​នេះ ​បាក់​ចំពាក់​កណ្តាល​ស្ពាន​តែម្តង​ មិន​អាច​ធ្វើ​ចរាចរណ៍​ឆ្លងកាត់​បាន​ទៀត​ឡើយ​ ។

គួរ​បញ្ជាក់​ថា​ ស្ពាន​អូរ​គុហ៍ ព្រំដែន​កម្ពុជា​-​ឡាវ​ ខាងលើ​ត្រូវ​បាន​សាងសង់​ឡើង​ដោយ​កម្លាំង​កង​វិស្វកម្ម មិន​ទាន់​បាន​សម្ពោធដាក់អោយប្រើប្រាស់ផង ​ត្រូវ​បាន​ទឹកជំនន់​វាយប្រហារ​ជា​ច្រើន​សា​រ បង្ក​ឱ្យ​បាក់​ស្ពាន​មួយ​កំណាត់​ ផ្នែក​ខាងកើត​តែ​ម្តង ​៕