សិល្បៈ៖ មុននេះ លោកតាចេក តារាកំប្លែងមួយរូបដែលស្ទើរតែគ្មានអ្នកត្រូវការ បានចូលសសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត ។ យ៉ាងណាមិញនេះ ជាព័ត៌មានបឋមមួយ ដែលពុំបានបញ្ជាក់ថា លោកតាឈឺអ្វីនោះទេ ។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ដោយសារតែការងារកំប្លែងលែងត្រូវការ តា ចេក ក៏បានបើកមុខរបរមួយ គឺលក់ទឹកបរិសុទ្ធនិងលក់ដូងទឹកផ្លែឈើ នៅម្តុំរង្វល់មូលដីក្រហមផ្លូវបំបែកទៅខេត្តតាកែវ ហើយខណៈនេះគាត់ត្រូវបានក្រុមគ្រួសារដឹកតាមរ៉ឺម៉កកង់បី ទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត។

នេះជាការផ្ដល់ដំណឹងរបស់ម្ចាស់គណនីហ្វេសប៊ុក San Sovandoeun «នៅពេលនេះ លោកតាចេកបានចូលមន្ទីពេទ្យកាលម៉ែតសង្គ្រោះបន្ទាន់ នៅពេលដែលតាមបណ្តាស្ថានីយទូរទស្សន៍មួយចំនួន លែងមានកម្មវិធីកំប្លែង គាត់ក៏បានបង្កេីតមុខរបរមួយនៅ ម្តុំរង្វល់មូលដីក្រហមផ្លូវបំបែកទៅខេត្តតាកែវ គឺលក់ទឹកបរិសុទ្ធ និងលក់ដូងទឹកផ្លែឈើផងដែរ។ តែមុខរបរគាត់ហាក់គ្មានការរីកចម្រេីនអ្វីឡេីយ គឺឃេីញតែគាត់បង្ហោះថា លក់មិនដាច់ទេ ខ្សត់អ្នកទិញ តែនៅពេលនេះគាត់ឈឺធ្ងន់ គឺត្រូវចូលមន្ទីពេទ្យកាលម៉ែត​សង្គ្រោះបន្ទាន់សូមបងប្អូនជយផ្សព្វផ្សាយបន្តរផង ៕
សហការី KBN
ប្រភព៖ FB