ភ្នំពេញ៖ ក្រសួងមហាផ្ទៃគ្រោងនឹងសើ្នសុំទៅសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណា​ចក្រ​កម្ពុជា ដើម្បីសុំបំបែកខេត្តថ្មី គឺខេត្តកណ្ដាល និងស្រុកលំផាត់ នៃខេត្តរតនគិរី និងស្រុកកោះ​ញែក នៃខេត្តមណ្ឌលគិរី។

យោងតាមលិខិតជម្រាបសុំបំបែកខេត្តថី្មរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ មានខ្លឹមសារជាអាទិ៍៖ “ខ្ញុំយល់ឃើញថា គួរមានការសិក្សាលទ្ធភាព ក្នុងការរៀបចំបង្កើតខេត្តចំនួន២ ដើម្បីជួយលើកកម្ពស់ប្រសិទ្ធភាព នៃការគ្រប់គ្រងរដ្ឋបាល ការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការជំរុញអភិវឌ្ឍនៅមូលដ្ឋាន និងការផ្តល់សេវាកម្មសាធារណៈ ជូនប្រជាពលរដ្ឋ”។

លិខិតដដែលនោះ បានបញ្ជាក់ថា ខេត្តថ្មីចំនួន២ដែលត្រូវស្នើបង្កើតថ្មីនោះ ទី១-បំបែកចេញពីខេត្តកណ្តាល និងខេត្តមួយទៀត គឺពិនិត្យលើកត្តាភូមិសាស្ត្រ ទី២ប្រជាសាស្ត្ររបស់ស្រុកកោះញែក នៃខេត្តមណ្ឌលគិរី និងស្រុកលំផាត់ នៃខេត្តរតនគិរី៕

សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖