បរទេស៖ ថ្មីៗនេះ វីដេអូឃ្លីបរបស់បុរសក្លាហានម្នាក់ ដែលបង្ហាញពីសកម្មភាពហូបឃ្មុំដែលនៅជាប់បង្គង មានទាំងមេឃ្មុំនៅរាប់សែនក្បាល ត្រូវបានគេចែករំលែកយ៉ាងច្រើន ព្រមទាំងមិនគួរឱ្យជឿសោះថា មេឃ្មុំទាំងនោះមិនបានទិចបុរសនោះសូម្បីតែមួយ ។

នៅក្នុងវីដេអូឃ្លីប បានបង្ហាញឱ្យឃើញថា បុរសមានវ័យប្រជាង ២០ឆ្នាំម្នាក់ ពាក់អាវយឺតដៃខ្លី គ្មានពាក់មួក គ្មានពាក់ម៉ាស់ បានកាន់សំបុកឃ្មុំមួយមកហូប ទាំងដែលមានមេឃ្មុំរាប់សែនក្បាលនៅហើរការពារសំបុករបស់វា ប៉ុន្តែបែជាមិនបានប៉ះពាល់បុរសនោះសូម្បីមួយ ដែលអាចមានលទ្ធភាពធ្វើឱ្យបុរសនោះហូបសំបុកឃ្មុំបានតាមចិត្ត ។

យ៉ាងណាមិញ ជាទូទៅសម្រាប់ការយកសំបុកឃ្មុំ ក៏ដូចជាទឹកឃ្មុំ ត្រូវការផ្សែងភ្លើងដើម្បីបង្អើលឱ្យមេឃ្មុំហើរចេញ ឬក៏ពាក់អាវការពារកុំឱ្យឃ្មុំទិច ប៉ុន្តែចម្លែកតែបុរសម្នាក់នេះ គ្មានអ្វីការពារទាំង ដែលជាហេតុធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ៕
សហការី KBN
ប្រភព៖ feedytv