កំសាន្ត៖ កន្លងទៅថ្មីៗនេះ មានការចាប់អារម្មណ៍ ពីអ្នកលេងបណ្តាញសង្គមហ្វេសប៊ូកជាច្រើន ដោយគេបានស៊ែរនូវបទចំរៀងវៀតណាមមួយបទ ដ៏គួរឲ្យចង់សើច ហើយល្បីពេញប្រទេសវៀតណាម ដោយបទនោះមានចំណងជើងថា «đời lạ lắm à nghen» ទោះបីជាគេស្តាប់មិនបានក្តី តែបទនេះបានទាក់ទាញដល់យុវវ័យយ៉ាងខ្លាំង ។

មិនបានប៉ុន្មានផង ស្រាប់តែតារា Cover បទចំរៀងម្នាក់ បានយកបទខាងលើនេះ មក Cover ច្រៀងដោយខ្លួនឯង ហើយបង្ហាញនៅក្នុងបណ្តាញសង្គមហ្វេសប៊ូក និងយូធូប ធ្វើឲ្យអ្នកស្តាប់ អស់សំណើចនិងសរសើរនូវស្នាដៃ ដ៏ប៉ិនប្រសព្វរបស់គាត់ ក្នុងការតែងបទចំរៀង Cover ផងដែរ ។

អ្វីដែលធ្វើឲ្យយុវវ័យទប់សំណើចមិនបាននោះ គឺរាល់អត្ថន័យ បានបង្កប់ដោយពាក្យលេបខាយ ហើយក៏ទាក់ទងជាមួយនិង App មួយដែលកំពុងពេញនិយមបំផុតនៅលើពិភពលោក គឺ App ឈ្មោះថា TikTok ហើយបទខាងលើនេះ ក៏បានធ្វើឲ្យអ្នកស្តាប់ពេញចិត្តនិងស៊ែរយ៉ាងច្រើនផងដែរ ។

ដូច្នេះចង់ដឹងថា តើបទនេះមានន័យយ៉ាងណានោះ បានជាល្បីយ៉ាងហ្នឹង សូមទស្សនាទាំងអស់គ្នា ៖