បច្ចុប្បន្ននេះ ករណីឆបោក លួច ឆក់ ប្លន់ នៅតែជារឿងដែលប្រជាពលរដ្ឋព្រួយបារម្ភ ខណៈដែលជនទុច្ចរិតទាំងនោះមានវិធីសាស្ត្រថ្មីៗ និងប្លែកៗ ដើម្បីប្រមូលយកទ្រព្យសម្បត្តិពីប្រជាពករដ្ឋស្លូតត្រង់ ជាក់ស្ដែងដូចជាកាលពីថ្ងៃម្សិលមិញនេះ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Chhay Bunnarith បានបង្ហោះវីដេអូឃ្លីប បង្ហាញពីសកម្មភាពជនសង្ស័យម្នាក់បានព្យាយាមប្រើល្បិចលួចទូរស័ព្ទពីបុគ្គលិករបស់ខ្លួន ។

ម្ចាស់គណនីហ្វេសប៊ុកខាងលើ បានចែលរំលែកយ៉ាងដូច្នេះថា «កាលពីព្រឹកមិញថ្ងៃអង្គារ ទី28 ខែសីហាឆ្នាំ2018​ វេលាម៉ោង07:31នាទីព្រឹក មានជនសង្ស័យម្នាក់បានជិះស្មាសវី​ ពណ៌ស​ មកចង់បន្លំយកទូរស័ព្ទ​ IPhone 6 ពីកូនចៅរបស់ខ្ញុំបាទ នៅមុខហាង​ ដោយស្រែកហៅកូនចៅខ្ញុំបាទចេញមក​ក្រៅ ធ្វើជាស្រែកសួរថា​ បងប្រុសចុះមកក្រោមឬនៅ​ និយាយធ្វើជាស្គាល់យើង​ កូនចៅខ្ញុំប្រាប់ថានៅទេ​ វាក៏អោយកូនចៅខ្ញុំបាទខលមករកខ្ញុំវាចង់ជួប​ ប៉ុន្តែកូនចៅខ្ញុំបាទក៏ដើរចូលហាងវិញទាញទូស័ព្ទខលខ្ញុំបាទរួច​ វាឃើញដូច្នេះក៏ជិះចេញទាំងប្រញ៉ាប់​ប្រញ៉ាល់តែម្តង​ ខ្ញុំបាទមិនដែលស្គាល់ជនសង្ស័យនេះទេ ដូច្នេះសូមបងប្អូនទាំងអស់មេត្តាចំណាំមុខជនសង្ស័យនេះផង​ នឹងមេត្តាធ្វើការប្រុងប្រយ័ត្នអោយបានខ្ពស់​ ជួយស៊ែរម្នាក់1ផងដើម្បីអោយបងប្អូនយើងចំណាំ​មុខជនសង្ស័យនេះ» ៕