ពីប្រទេសជប៉ុនឯណោះវិញ
មានរឿងដែលនឹកស្មានមិនដល់មួយជាមួយនឹងសេវាកម្មរបស់រថភ្លើងជប៉ុនដែលល្បីដាច់គេពីរឿងសុវត្ថិភាពនិង គោរពពេលវេលាពោលគឺចេញដំណើរទៀងម៉ោងជាប្រចាំ។ តែអ្វីដែលនឹកស្មានមិនដល់នោះគឺ កាលពីថ្ងៃសុក្រទី ២៤​ សីហា ឆ្នាំ ២០១៨ រថភ្លើងមួយខ្សែបានចេញដំណើរ ២៥ វិនាទី មុនម៉ោងកំណត់តែបណ្ណឹង បណ្តាលអោយអ្នកគ្រប់គ្រងរបស់ក្រុមហ៊ុនត្រូវធ្ចើការសុំទោសជាសាធារណៈចំពោះអតិថិជនរបស់ខ្លួន ហើយ ថែមទាំងបានសន្យាថានឹងមិនអោយមានរឿងបែបនេះកើតមានជាលើកទី២ឡើយ ។ សំរាប់នៅប្រទេសយើងអាចគិតថាត្រឹមតែ ២៥វិនាទី សោះណឹង តែអ្វីដែលក្រុមការងារយកមកបង្ហាញនោះគឺនៅប្រទេស ជប៉ុនម៉ោងគឺម៉ោង! ពេលវេលាមានតំលៃ គោរពពេលវេលា។