ថៃ៖ បុរសពិការម្នាក់ បានធ្វើឱ្យមហាជនស្ញប់ស្ញែង បន្ទាប់ពីគាត់មានឱកាស់បានជួបស្នេហាពិត ជាមួយនារីដ៏ស្រស់ស្អាតម្នាក់ និងបានរៀបការជាមួយគ្នាពេញច្បាប់មានញាតិមិត្តប្រុសស្រី ព្រមតាំងសាច់ញាតិទាំងសងខាង មកចូលរួមឱ្យពរជ័យសិរីមង្គល យ៉ាងអធិកអធមដូចជនឯទៀតដែរ ។

កូនកម្លោះខាងលើមានឈ្មោះ សាកម៉ាធិ ខ័ណ្ឌកែវ អាយុ ២៦ឆ្នាំ ជាមនុស្សពិការ (បាត់ជើងទាំងពីរត្រឹមគល់ភ្លៅ) មានមុខរបរជាជាងជួសជុលម៉ូតូ និងទូរស័ព្ទដៃ ។ ចំណែកកូនក្រមុំមានឈ្មោះ វិសាល ឆាងយែម អាយុ ៣១ឆ្នាំ មានការងារជាបុគ្គលិកក្នុងហាងមួយកន្លែង ។

នៅថ្ងៃរៀបការ កូនកម្លោះ សាកម៉ាធិ ខ័ណ្ឌកែវ បាននាំបណ្ណាការទៅផ្ទះកូនក្រមុំ ស្ថិតនៅស្រុក បាងបឹង ខេត្តឈុនបុរី ក្នុងនោះមានលុយចំនួន ២ម៉ឺនបាត (ជាង ៦០០ដុល្លារ) និងមាសចំនួន ២បាត ស្មើនឹងទឹកប្រាក់ ១៨០០០បាត (៥៥០ដុល្លារ) ព្រមទាំងចិញ្ចៀន ១វង្ស ។

តាមសម្ដីកូនកម្លោះបានឱ្យដឹងថា ស្នេហារបស់ពួកគេគឺផ្ដើមឡើងតាមរយៈលេងហ្វេសប៊ុក ១ឆ្នាំមកហើយ ។ ក្នុងកំលុងពេលនោះពួកគេក៏មានឱកាសបានឆាតឆ្លងឆ្លើយគ្នា ប៉ុន្តែជារឿយៗគាត់ក៏បានប្រាប់ទៅគូស្នេហ៍ថា គាត់ជាមនុស្សពិការគ្មានជើងទាំង២ ប៉ុន្តែនាងនៅតែមិនប្រកាន់ រហូតដល់ឱ្យឪពុកមកម្ដាយចោលដណ្ដឹងរៀបការតែម្ដង ។

ចំណែកនាងកូនក្រមុំ ក៏បានឱ្យដឹងដែរថា ក្នុងកំលុងពេលស្រឡាញ់គ្នា គូស្នេហ៍របស់នាង ពុំដែលធ្វើឱ្យនាងពិបាកចិត្តឡើយ ទើបនាងសម្រេចចិត្តថា នឹងអាចយកជាគូអនាគតបាន ។ ជាមួយគ្នានេះ ឪពុកម្ដាយខាងកូនក្រមុំក៏បានបន្ថែមថា ពួកគាត់ពុំបានគិអ្វីច្រើនឡើយ ឱ្យតែកូនៗចេះស្រឡាញ់ និងថែរក្សាគ្នា ហើយម្យ៉ាងទៀតគឺ សាកម៉ាធិ ខ័ណ្ឌកែវ ចូលស្ដីដណ្ដឹងកូនស្រីគាត់តាមប្រពៃណី ៕
សហការី KBN
ប្រភព៖ facebook & hilight.kapook