ភ្នំពេញ៖ ឈានជើងចូលប្រឡូកក្នុងវិស័យអចលនទ្រព្យត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ អតីតពលករកូរ៉េលោក ឡេង ណាវ៉ាត្រា ទទួលបានភាពជោគជ័យយ៉ាងខ្លាំង រហូតដល់ព្រះមហាក្សត្រឡាយព្រះហស្ថប្រទានងារជាឧកញ៉ាស្របច្បាប់ កាល​ពី​ថ្ងៃ​ទី០៦ ខែ កក្កដា ឆ្នាំ ២០១៨​ ។

ស្របពេលបានក្លាយជាឧកញ៉ាទាំងវ័យក្មេងដូចនេះ លោកឧកញ៉ា ឡេង ណាវ៉ាត្រា បានចូលរួមក្នុងសកម្មភាពមនុស្សធម៌យ៉ាងច្រើន រហូតដល់ធ្វើឱ្យមហាជនជាច្រើនគោរពស្រឡាញ់យ៉ាងខ្លាំង ហើយហេតុដែលលោក តែងតែជួយដល់អ្នកខ្សត់ខ្សោយដូចនេះ ព្រោះតែលោកធ្លាប់មានប្រវត្តក្រលំបាក ដូចនេះ បើកាលណាបានក្លាយជាអ្នកមានទ្រព្យសម្បត្តិហូរហៀរហើយ លោកមិនអាចភ្លេចកំណើតខ្លួនបានទេ ។

ទាក់ទងជាមួយគ្នានេះដែរ សម្រាប់ថ្ងៃនេះ លោកឧកញ៉ា ដែលមានឈាមជ័រជាអ្នកខេត្តព្រៃវែងខាងលើ បានធ្វើឱ្យអ្នកនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីលោកបានបង្ហោះរូបរថយន្តស៊េរីខ្ពស់ម៉ាក Roll Royce ដែលមានតម្លៃរាប់សែនដុល្លារ ហើយរថយន្តមួយគ្រឿងនេះ គឺលោកទើបតែទិញថ្មីៗ ដើម្បីជាកាដូដល់លោកជំទាវរបស់លោក ។

លោក ឧកញ៉ា ឡេង ណាវ៉ាត្រា បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកយ៉ាងដូច្នេះថា «បន្ទាប់ពីឪពុក និងម្ដាយមាននារីម្នាក់ដែលគិតនិងបារម្មណ៍ពីខ្ញុំ ខ្ញុំចាត់ទុកម្នាក់នោះនៅតែជាកូនក្មេងដដែល រថយន្ត Roll Royce មួយគ្រឿងនេះ ជាកាដូទីប្រាំសំរាប់ជំទាវតូចរបស់បង នេះជាកំលាំងចិត្តសំរាប់កូនប្រុសយើង បងចាំជិះតាមក្រោយអូនក៏បាន» ៕
សហការី KBN