ភ្នំពេញ ៖ កីឡាករ​តេ​ក្វា​ន់​ដូ ITF កម្ពុជា បួន ច័ន្ទ​ថា​រ៉ាត់ អាយុ​១៥​ឆ្នាំ ដណ្តើម​មេដាយ​ប្រាក់ នៃ​ព្រឹត្តិការណ៍​ប្រកួត​ជើងឯក​ពិភពលោក នៅ​ទីក្រុង MINSK ក្នុង​ប្រ​ទេ​បេឡា​រុស បន្ទាប់​ពី​ចាញ់​កីឡាករ​របស់​ចាញ់​រុ​ស្សី​ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ។

លោក កៅ មក​រា គ្រូបង្វឹក​បាន​ប្រាប់​ពី​ប្រទេស​បេឡា​រុស​មក​ថា កីឡាករ​វ័យក្មេង បួន ច័ន្ទ​ថា​រ៉ាត់ ដណ្តើម​មេដាយ​ប្រាក់ ក្នុង​វិញ្ញាសា​ប្រយុទ្ធ​ទម្ងន់ ៤៥​គីឡូក្រាម មុន​នឹង​ទទួល​បាន​មេដាយ​ប្រាក់​មួយ​នេះ គេ​បាន​យកឈ្នះ​កីឡាករ ប្រទេស​អេ​ស្តូ​នា ក្រិ​ក ជប៉ុន អា​ស្សង់​ទី​ន កា​ស្សា​ស្ថាន និង​អ៊ុយ​ក្រែ​ន ប៉ុន្តែ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ចាញ់​កីឡាករ​រុ​ស្សី ។

សូម​បញ្ជាក់​ថា ក្នុង​អាយុ១៤-១៥​ឆ្នាំ ​នៃ​ការ​ប្រកួត​នេះ ​គេ​បែងចែក​ជា៤​ពូ​ល​ ដោយ​មាន​កីឡាករ​១៤​រូប ជា​ការ​ប្រកួត​ច្រើន​គូ​ ។

មេដាយ​ប្រាក់​កម្រិ​ត​ពិភពលោក​នេះ ប្រជែង​បាន​ពី​ព្រឹត្តិការណ៍​មួយ​មានឈ្មោះ​ថា World Championship Taekwon-Do ITF 2018 ៕