កម្មវិធី Killer Karaoke ជាកម្មវិធីមួយកម្សាន្តបែបរន្ធត់ ដែលមានប្រភពមកពីសហរដ្ឋអាមេរិក ហើយក៏ក្លាយជាកម្មវិធីទូរទស្សន៍ ដ៏ពេញនិយមដែលមាន បណ្តាប្រទេសជាច្រើនលើពិភពលោក ទិញសិទ្ធយកមកផលិត តាមប្រទេសរៀងខ្លួន ។

អ្នកដែលទស្សនាកម្មវិធីនេះ តាមតែទូរទស្សន៍ឬនៅលើ Internet ខ្លះអាចមានគំនិតថា មិនសូវខ្លាច ឬមិនញញើតក្នុងការចូលលេង ។ តែអ្នកអាចគិតស្រមៃឲ្យច្បាស់ម្តងទៀតថា បើនៅជុំវិញមុខរបស់អ្នកសុទ្ធតែដង្កូវ ពស់ និងសត្វល្អិតផ្សេងៗដែលគួរឲ្យខ្លាចនិងរអារ តើអ្នកពិតជាអាចគ្រប់គ្រងខ្លួនឯងបានមែនឬ?

បើសិនជាលោកអ្នកជឿជាក់លើខ្លួនឯងថា មិនខ្លាចហើយនៅតែអាចច្រៀងបាន ទោះស្ថិតក្នុងហេតុការណ៍យ៉ាងណាក៏ដោយនោះ ឱកាសបានមកដល់ហើយ។ កម្មវិធី Killer Karaoke Cambodia កំពុងតែដំណើរការចាក់ផ្សាយរដូវកាលទី៤ របស់ខ្លួនហើយ លោកអ្នកដែលជាទស្សនិកជន ក៏អាចចូលរួមលេងផងដែរ ថែមទាំងមានឱកាសឈ្នះនូវរង្វាន់ ជាទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ រហូតដល់ ៤,៤៤៤ដុល្លារថែមទៀតផង ។

យប់នេះជាសប្តាហ៍ទី២ហើយ សម្រាប់កម្មវិធី Killer Karaoke Cambodia រដូវកាលទី៤នេះ ។ កុំភ្លេចម៉ោង៦ល្ងាចនេះ នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ។