នូណា ដែលបានដើរតួជា កញ្ចនា នៅក្នុងរឿង សិសិររដូវក្នុងបេះដូងនោះ ពេលនេះធំពេញវ័យហើយ ថែមទាំងមានសម្រស់កាន់តែស្អាត រីឯប្រជាប្រិយក្នុងសិល្បៈ ក៏កាន់តែល្បី បន្ទាប់ពីជោគជ័យក្នុងរឿងភាគហង្សមាសមួយនេះ ។

កាលពីថ្ងៃអាទិត្យសប្តាហ៍មុន កញ្ញា នូណា បានលេខមុខដំបូងគេតែម្តងនៅក្នុងកម្មវិធី Killer Karaoke Cambodia រដូវកាលទី៤ ដែល នូណា បានប៉ះជាមួយវិញ្ញាសារ សម្លេងឥតមេត្តា ដែលថ្វើឲ្យស្រីស្អាតសម្លេងស្រួយម្នាក់នេះ ស្រែកឡើងអស់ខ្យល់តែម្តង។ តែគួរឲ្យស្តាយគឺ នូណា មិនបានទទួលលទ្ធផលល្អ ដើម្បីបន្តទៅសប្តាហ៍ក្រោយទេ ។

រង់ចាំមើលថាតើមានតារាល្បីៗប្រុសស្អាត ស្រីស្អាតណាខ្លះទៀត ដែលនឹងត្រូវមកលេងក្នុងកម្មវិធីកម្សាន្តដ៏សម្បូរបែបនេះ? Killer Karaoke Cambodia មានចាក់ផ្សាយរៀងរាល់ថ្ងៃអាទិត្យ ម៉ោង៦ល្ងាច នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV