កំពូលតារាចម្រៀងល្បីល្បាញមិនស្រកស្រុត រាប់ទសវត្ស៍ លោក ព្រាប សុវត្ថិ នៅតែរក្សាបានប្រជាប្រិយ និងការគាំទ្រពីទស្សនិកជនហើយនៅតែមានឈ្មោះ ជាតារាចម្រៀងប្រុសលេខមួយសម្រាប់ប្រទេសកម្ពុជា។

នៅហង្សមាសក្រៅពីច្រៀងហើយ លោក ព្រាប សុវត្ថិ ក៏បានទទួលតំណែងជាគណកម្មការក្នុងកម្មវិធី ប្រកួតប្រជែងសមត្ថភាពលំដាប់ថ្នាក់ពិភពលោក Cambodia’s Got Talent និងជាគ្រូបង្វឹកក្នុងកម្មវិធីប្រលងចម្រៀងកុមារដ៏ល្បីពេញពិភពលោក The Voice Kids Cambodia ផងដែរ ។

ជាក់ស្តែងកម្មវិធីទាំង២ដែលលោក ព្រាប សុវត្ថិ កំពុងមានវត្តមាននេះ គឺកំពុងចាក់ផ្សាយព្រមគ្នាតែម្តង គឺកម្មវិធី The Voice Kids Cambodia នៅរៀងរាល់ថ្ងៃសៅរ៍ ម៉ោង៨យប់ និងកម្មវិធីទាំង២នេះមានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ។