ភ្នំពេញ៖ បន្ទាប់ពីចោរប្រដាប់អាវុធមួយក្រុម ចូលប្លន់ធនាគារ RHB ឥណ្ឌូឆៃណា សាខា ម៉ៅសេទុង កាលពីថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០១៨ ម្សិលម៊ិញនេះ ខាងធនាគារ ក៏បានចេញលិខិផ្អាកដំណើរការបណ្ដោះអាសន្នដើម្បីជួយសម្រួលដល់ការស៊ើបអង្កេត ។

ជាមួយគ្នានេះ ធនាគារ RHB ឥណ្ឌូឆៃណា ក៏បានអះអាងសូមធានាជូនអតិថិជនរបស់ខ្លួនទាំងអស់ថា រាល់ប្រាក់បញ្ញើសន្សំ និងការវិនិយោគរបស់អតិថិជន នៅតែមានសុវត្ថិភាពដដែល ។
សូមបញ្ជាក់ថា បើតាមការបញ្ជាក់របស់សមត្ថកិច្ចកាលពីម្សិលមិញនេះ ក្រុមចោរប្រដាប់អាវុធ បានចូលទៅប្លន់បានលុយប្រហែលជាង ១០ម៉ឺនដុល្លារ ពីធនាគារ RHB ឥណ្ឌូឆៃណា ៕