រាជធានីភ្នំពេញ៖ ការិយាល័យប្រតិបត្តិរបស់មណ្ឌលអប់រំកែប្រែទី២ បានរៀបចំកម្មវិធីឲ្យជនជាប់ឃុំច្រៀងចម្រៀងជាតិគឺបទ «ដែនដីខ្មែរប្រែថាសុវណ្ណភូមិ» រៀងរាល់ពេលល្ងាចមុនរាប់ចំនួនចូលក្នុងបន្ទប់របស់ពួកគាត់។ ការរៀបចំកម្មវិធីនេះក្នុងគោលបំណងបង្ករលក្ខណៈសប្បាយរីករាយ បង្កើនការចងចាំនូវវប្បធម៌ជាតិ និងផ្តល់ទម្លាប់ល្អៗដល់ជនជាប់ឃុំផងដែរ ។

ក្រោយពីវីដេអូឃ្លីបខាងលើនេះ ត្រូវបានចែលរំលែកលើបណ្ដាញសង្គមហ្វេសប៊ុកហើយនោះ គេថាឃើញថា មានមតិភាគច្រើនសរសើរចំពោះសកម្មភាពមួយនេះ ៕
ប្រភព៖ ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ