ហ្វេសប៊ុក៖ ថ្មីៗនេះ ម្ចាស់គណនីហ្វេសប៊ុកមួយបានផុសរូបថតពីសន្លឹកបង្ហាញពីស្នាដៃឆ្លាក់រូបតាកំប៉ោង របស់មិត្តភក្ដិ ដែលធ្វើឱ្យមនុស្សជាច្រើនឃើញហើយទប់សំណើចមិនជាប់ ហើយក៏បានស៊ែបន្តយ៉ាងច្រើនផងដែរ ។

ក្រៅពីមានរូបថតហើយនោះ ម្ចាស់គណនីហ្វេសប៊ុក (សុំមិនបញ្ចេញឈ្មោះ) ខាងលើ ថែមទាំងបានសរសេររាប់រាប់ថា ខ្លួនទិញបានឈើប្រណីត ហើយក៏យកទៅឱ្យមិត្តភក្ដិដែលជាអ្នកឆ្លាក់រូប ឆ្លាក់រូបតាកំប៉ោងឱ្យមួយគូរ សង្ឃឹមថានឹងស្អាត ប៉ុន្តែក្ដីសង្ឃឹមត្រូវបានរលាយទៅវិញ បន្ទាប់ពីបានទៅឃើញផ្ទាល់ ពេលឆ្លាក់រួច (មើលរូប) ។

យ៉ាងណាមិញ សម្រាប់រូបថតតាកំប៉ោងដ៏ស្អាតមួយគូរនេះ មិនដឹងថា ឆ្លាក់ហើយមួយរយភាគរយនោះទេ ដោយសង្ស័យថា ម្ចាស់គណនីហ្វេសប៊ុកនោះចង់លេងសើចជាមួយមិត្តភក្ដិក្នុងហ្វេសប៊ុក ហើយយករូបដែលមិនទាន់ឆ្លាក់រួចមកបង្ហោះឱ្យសើចសប្បាយ តែទោះជាយ៉ាងណា មានអ្នកលេងហ្វេសប៊ុកមិនតិចឡើយដែលសើចហៀរទឹកភ្នែកក្រោយពេលបានឃើញរូបតាកំប៉ោងនេះ ។

នេះជាសំណេរទាំងស្រុង របស់ម្ចាស់គណនីហ្វេសប៊ុកខាងលើ « ទិញបានឈើល្អ ពកឈើ កម្រ៉ណាស់ យកអោយពួកម៉ាកឆ្លាក់ តាកំប៉ោង ដូចគ្នា១គូរ ដោយគិតថាឃើញពួកម៉ាករៀនឆ្លាក់យូរហើយ មួយអាទិត្យក្រោយទៅមើលឃើញល្អណាស់ អគុណពួកម៉ាកដែលបានឆ្លាក់អត់យកលុយ» ៕