ចិន៖ ជារឿយៗគ្រោះថ្នាក់ចរាចរណ៍ គឺបណ្ដាលមកពីបើកបរខ្វះការប្រុសប្រយ័ត្ន ហើយកត្តាដ៏ធំ ២ទៀតនោះ គឺអ្នកបើកបរផ្ទុកដោយជាតិស្រវឹង និង ងុយដេក ដែលបណ្ដាលឱ្យបាត់បង់ស្មារតីក្នុងការបញ្ជារយានជំនិះ ប៉ុន្តែចម្លែកតែបុរសចិនម្នាក់ ដែលគេចាត់ទុកថា ជាមនុស្សសំណាងបំផុតលើលោក គឺគាត់បានដេកលក់ទាំងកំពុងបើករថយន្តរយៈពេល ជិត១នាទី នៅតែគ្មានគ្រោះថ្នាក់ ។

យោងតាមវីដេអូឃ្លីបដែលយកចេញពីកាមេរ៉ាសុវត្ថិភាព ក្នុងរថយន្តបានបង្ហាញឱ្យឃើញថា ខណៈដែលកំពុងបើកបរក្នុងល្បឿនលឿន បែជាបុរសជាតៃកុងរថយន្តឆ្លៀតដេកលក់រយៈពេលជិត ១នាទី ប៉ុន្តែសំណាងល្អ មិនមានគ្រោះថ្នាក់ ហើយពេលដែលដឹងខ្លួនឡើងវិញបុរសរូបនោះហាក់ដូចជាភ្ញាក់ផ្អើល និងបើករថយន្តបន្តទៅមុខទៀត ។
សូមទស្សនាវីដេអូឃ្លីបទាំងអស់គ្នា ៕