ភ្នំពេញ៖ បន្ទាប់ពីបានបង្ហាញនូវគោលនយោយដំឡូងមីឆ្នំា២០១៨ដល់២០២២ កាលថ្ងៃទី១០កក្កដាឆ្នាំ២០១៨ទៅដល់ស្ថាប័នពាក់ព័ន្ធ ក្រសួងពាណិជ្ជកម្មបង្ហាញថា UNDPនិងGreen Leader នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមជំរុញការអភវិឌ្ឍវិស័យដំឡូងមីកម្ពុជានាថ្ងៃទី២៣សីហាខាងមុខហើយ។

រូប្រភពFB

តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មការចុះហត្ថលេខាលើកិច្ចព្រ មព្រៀងនៃគម្រោងជំរុញការអភិវឌ្ឍទីផ្សារដំឡូងមីប្រកបដោយបរិយាប័នដែលកិច្ចព្រមព្រៀងធ្វើ ឡើង រវាងអង្គការUNDPប្រចំាកម្ពុជា និងក្រុមហ៊ុន Green Leader គឺ បង្ហាញអំពីឆន្ទះក្រោមការជួយគំាទ្រពីក្រសួងពាណិជ្ជកម្មសម្រេចឱ្យ បាននូវការអភិវ ឌ្ឍប្រកបដោយ និរន្ត រភាពនៃវិ ស័ យដំឡូងមីស្របទៅតាមអាទិភាពក្នុងយុទ្ធសាស្ត្រជាតិអភិវឌ្ឍវិស័យដំឡូងមី។

លោក ឡុង កែមវិចិត្រ មន្ត្រីអ្នកពាក្យរងនៃក្រសួងពាណិជ្ជកម្មមានប្រសាសន៍ថា៖« ក្រុមហ៊ុន Green Leaderបានចូលមកបោះទុនវិ និយោគនៅកម្ពុជាធ្វើជារោ ងចក្រកែច្នៃ ដំ ឡូងមីក្នុ ងខេត្តក្រចេះ ហើយគោលដៅរបស់គាត់គឺពង្រីកឱ្យបាន១០កន្លែងផ្សេងទៀតនៅកម្ពុជា។តាមយុទ្ធសាស្ត្រពួកយើងកំពុងប្រឹ ងប្រែងធ្វើយ៉ាងម៉េចឈានទៅរកការ លើក ក ម្ពស់ខ្សែសង្វាក់ផលិតផលដំឡូងមី ព្រោះកន្លេងមកអ្វីដែលយើងនាំចេញភាគច្រើនជាដំឡូងចំណិត។ អីចឹង ហើយអ្វីដែលយើងរៀបចំ ជាយុទ្ធសាស្ត្រហ្នឹ ងគឺយើងកំពុងលើកក ម្ពស់ ខ្សែសង្វាក់ផលិតកម្មតម្លៃពីផលិតផលមិនទាន់កែច្នៃទៅជាផលិតផលកែច្នៃរួច(ម្ស៉ៅដំឡូងមីនិងសំបងគ្រាប់ថ្នាំពេទ្យ)។នេះហើយគឺជាអ្វីដែលយើងកំពុងជំរុញឱ្យមានការលូតលាស់»។