ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២១ សីហា ២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នឹង​ជួប​ប្រជុំ​ព្រមទាំង​ហូប​អាហារ​សាមគ្គី ជាមួយ​បងប្អូន​ជាមួយ​ថ្នាក់ដឹកនាំ មក​ពី​គណបក្ស​នយោបាយ​ដែល​បាន​ចូលរួម​ប្រកួត​ប្រជែងនៅ​ក្នុង​ការ​បោះ​ឆ្នោតកន្លង​មកនេះ ។

ជំនួប​ពិគ្រោះ​យោបល់​រវាង​ប្រមុខ​រាជរដ្ឋាភិបាល និង​មេដឹកនាំ​បក្សនយោបាយ​នេះ ធ្វើ​ឡើង​នៅ​វិមាន​រាជរដ្ឋាភិបាល​តែ​ម្តង ដោយ​មាន​គណបក្ស​នយោបាយ​ចំនួន​១៦ ដែល​ចូលរួម​កិច្ច​ពិគ្រោះ​យោបល់​នេះ​រួម​មាន ៖

១៖ គណបក្ស​ខ្មែរ​រួបរួម​ជាតិ
២៖ គណបក្ស​ពន្លឺ​ថ្មី
៣៖ គណបក្ស​សញ្ជាតិ​កម្ពុជា
៤៖ គណបក្ស​ខ្មែរ​ក្រោក
៥៖ គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ
៦៖ គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ
៧៖ គណបក្ស​សាធារណរដ្ឋ​ខ្មែរ
៨៖ គណបក្ស​រស្មី​ខេមរា
៩៖ គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច
១០៖ គណបក្ស​ខ្មែរ​អភិវឌ្ឍ​សេដ្ឋកិច្ច
១១៖ គណបក្ស​យុវជន​កម្ពុជា
១២៖ គណបក្ស​ធម្មាធិបតេយ្យ
១៣៖ គណបក្ស​ឆន្ទៈ​ខ្មែរ
១៤៖ គណបក្ស​ជនជាតិ​ដើម​ប្រជាធិបតេយ្យ​កម្ពុជា
១៥៖ គណបក្ស​ខ្មែរ​តែ​មួយ
១៦៖ គណបក្ស​ប្រជាជន​កម្ពុជា ។

ដោយឡែក​គណបក្ស​នយោបាយ​ចំនួន​៤​ផ្សេង​ទៀត មិន​បាន​ចូលរួម​នោះ​ទេ រួម​មាន ៖ ១៖ គណបក្ស​មាតុភូមិ​យើង​, ២៖ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​, ៣៖ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ និង​ទី​៤៖ គណបក្ស​ខ្មែរ​ឈប់​ក្រ ៕