ខេត្តបាត់ដំបង៖ ក្មេងស្ទាវម្នាក់ចូលចិត្តមើលរឿងអាសអាភាសតាមទូរស័ព្ទ រហូតធ្វើឲ្យគេមានអារម្មណ៍ចង់​រួមភេទ ហើយល្បូងក្មេងស្រីអាយុចន្លោះពី៦ទៅ១១ឆ្នាំចំនួន២នាក់ នាំទៅចាប់រំលោភសេពសន្ថវៈរហូតបានសម្រេច ក៏ត្រូវសមត្ថកិច្ចចុះទៅឃាត់ខ្លួន កាលពីវេលាម៉ោង៤រសៀល ​ថ្ងៃ​សៅរ៍​ ៧​កើត​ ខែស្រាព​ណ៌​ ឆ្នាំច​ ព​.​ស​ ២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​១៨​ ខែសីហា​ ឆ្នាំ​២០១៨​ រស់នៅ​ភូមិ​កំពង់ក្របី​ សង្កាត់​ស្វាយប៉ោ​ ក្រុង​បាត់ដំបង។​

ប្រភពព័ត៌មានពីកន្លែងកើតហតុ បានឲ្យដឹងថា មុនពេលឃាត់ខ្លួន ជនសង័្សយ​បានល្បួងលោងលោម​ក្មេងស្រីទាំង២នាក់នាំទៅរួមភេទ រហូតបានសម្រេចជាបន្តបន្ទាប់។ បន្ទាប់ពីកើតមាននូវករណីនេះ ក្មេងស្រីរងគ្រោះបានយករឿងរ៉ាវដែលបានកើតឡើងទៅប្រាប់ម្ដាយរបស់ពួកនាង ទើបគាត់នាំកូនស្រីរបស់ខ្លួនទៅដាក់ពាក្យបណ្ដឹង សុំឲ្យសមត្ថកិច្ចជួយរកយុត្តិធម៌ឲ្យពួកនាង។

មន្ត្រីនគរបាលក្រុងបាត់ដំបង បានឲ្យដឹងថា ជនសង័្សយជាប់ពាក់ព័ន្ធនឹងករណីចាប់រំលោភសេពសន្ថវៈ ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួននោះ ឈ្មោះ ​ឌី​ ជា​ អាយុ​១៧​ឆ្នាំ​ រស់នៅ​សង្កាត់​ខាងលើ​។ រីឯជនរងគ្រោះជាអនីតិជនទាំង២នាក់ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន ទី១-ឈ្មោះ​ ប​ ស​ អាយុ​១១​ឆ្នាំ​ និងទី២-​ឈ្មោះ​ ប​​ឡ​ អាយុ​៦​ឆ្នាំ​ រស់នៅ​ភូមិ​កំពង់ក្របី​ សង្កាត់​ស្វាយប៉ោ​ ក្រុង​បាត់ដំបង​។​ ការឃាត់ខ្លួនជនសង័្សយខាង​លើនេះ គឺសមត្ថកិច្ចបានធ្វើឡើង តាមដីកាបង្គាប់ឲ្យឃាត់ខ្លួន ដែលចេញដោយលោក វ៉ង់​ ​ចាន់​សុ​យុ​ទ្ធា​រា​ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​បាត់ដំបង។

ក្រោយពេលមានពាក្យបណ្ដឹងពីអាណាព្យាបាលរបស់ជនរងគ្រោះ សមត្ថកិច្ចបានចុះទៅឃាត់ខ្លួនជន​សង័្សយ នាំមកសាកសួរ នៅក្នុងអធិការដ្ឋាននគរបាលក្រុង រួចហើយកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចោទប្រកាន់តាមផ្លូវច្បាប់៕