នៅក្នុងរាត្រីសប្តាហ៍ទីមួយរបស់កម្មវិធី The Voice kids Cambodia មានកុមារាកុមារីជាច្រើនបាន ចេញមកប្រកួតប្រជែងដើម្បីយកចិត្តគ្រូបង្វឹកទាំងបីឲ្យបង្វែរកៅអីជ្រើសយកខ្លួន។

ក្នុងនោះកុមារី ឌីណា សាដាណេ បានយំភ្លាមៗក្រោយច្រៀងហើយតែមិនបានទទួលការគោះប៊ូតុងពី គ្រូបង្វឹកណាម្នាក់ឡើយ។ Coach ឱក សុគន្ធកញ្ញា បានឡើងឆាកដើម្បីលួងលោមហើយក៏បានជូន ការដូពិសេសគឺច្រៀងចម្រៀងមួយបទដើម្បីលើកទឹកចិត្តប្អូនកុំឲ្យអស់សង្ឃឹមដែលពិតជាសាងបរិយាស យ៉ាងរំភើបតែម្តង។

រៀងរាល់ថ្ងៃសៅ ម៉ោង ៨ យប់ ទស្សនិកជននឹងរីករាយជាមួយ កម្មវិធី The Voice Kids Cambodia រដូវកាលទី២ ដ៏ល្បីនៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV

ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖