មកដល់សប្តាហ៍ទី៣នេះ ទស្សនីយភាពប្លែកៗនឹងកាន់តែរំភើបអារម្មណ៍របស់បេក្ខជនជាច្រើនដែល នៅតែបង្ហាញជាបន្តបន្ទាប់។

កាលពីយប់មិញក្រុមកាយសម្ព័ន្ធមួយក្រុមឈ្មោះ CSW បានឡើងមកបង្ហាញសាច់ដុំនឹងក្បាច់ឡូយៗ កប់ៗជាច្រើននៅលើឆាកដែលធ្វើឲ្យមានកាគាំទ្រពេញស្ទូឌីយោតែម្តង។ ទទួលបានជោគជ័យដោយ បាន YES ដល់ទៅបួនពីគណកម្មការទាំងអស់ ពិធីករទាំងពីរលោក ជា វិបុល និងលោក សាន វិសាល អត់ទ្រាំមិនបានជាមួយសមត្ថភាព ដ៏ពិសេសនេះរហូតដើរចេញ ពីក្រោយឆាកមកគោះប៊ូតុងមាសសម្រាប់ ក្រុមសាច់ដុំនេះតែម្តង។

ចាំមើលសប្តាហ៍ក្រោយៗទៀតតើនឹងមានអ្វីកាន់តែប្លែក? Cambodia’s Got talent នៅរៀងរាល់ថ្ងៃ អាទិត្យ វេលាម៉ោង ៨ យប់

ទស្សនាវីដេអូខាងក្រោម៖