ការសម្តែងដ៏ស្រៀវសាច់មួយរបស់បេក្ខជនក្នុងកម្មវិធី Cambodia’s Got Talent ក្នុងវគ្គ Judge Audition សប្តាហ៍ទី២បានធ្វើឲ្យសាលទាំងមូលស្ងាត់ជ្រាបតែម្តងដោយសារការសម្តែងរបស់គាត់។

លោក កែវ ពៅ អាយុ ៥៨ ឆ្នាំបានចូលរួមប្រកួតក្នុងកម្មវិធី Cambodia’s Got Talent ដោយយកការសម្តែង កាយកម្លាំងមកង្ហាញដោយលោក បានយកដំបងដែកជាច្រើនកំណាត់ មកវាយខ្លួនឯង ឡើងកោងដែកគ្មានសល់។ មិនត្រឹមប៉ុណ្ណឹងលោក បានយកលួសមករុំព័ទ្ធយ៉ាងតឹង ហើយយកលំពែងមកជង់ ក រហូតដាច់លួសបាក់លំពឺង ដែលទាំងអ្នកទស្សនា ទាំងគណកម្មការស្ទើរមិនហ៊ានដកដង្ហើម។

ទីបំផុតលោក កែវ ពៅ បានទទួល YES បួនពីគណកម្មការដើម្បីឡើងទៅវគ្គបន្ត។ នេះជាសប្តាហ៍ទី២ហើយ សម្រាប់វគ្គ Judge Audition ក្នុងកម្មវិធី Cambodia’s Got Talent រដូវកាលទី២ ដែលមានចាក់ផ្សាយរៀងរាល់ ថ្ងៃអាទិត្យ ម៉ោង ៨ យប់នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស​ HDTV

ទស្សនាវីដេអូខាងក្រោម៖