ភ្នំពេញ​ ៖ ​កាលពី​ពេល​ថ្មី​ៗនេះ អតិ​ថិ​ជន​ដែលបានទិញផ្ទះ លេខ A49 ផ្លូវ A នៅបុរីឈូក​វ៉ា I បាន​ស​សេរ​សារបង្ហោះ​នៅ​លើ​បណ្តាញសង្គមហ្វេសប៊ុក ជូន ទៅលោក​ឧកញ៉ា​មហាសប្បុរសធម៌ ហុង ពី​វ ម្ចាស់​បុរី​ពិភព​ថ្មី អោយ​បាន​ជ្រាប់ ពី​ក្តី​កង្វល់​របស់​ពួក​គាត់ចំពោះ​សំណ​ង់​គ្មានគុណភាព ចូល​នៅ​មិន​ទាន់បាន២ខែ​ផង ជញ្ជាំង​ប្រេះស្រាំ រហែកស្នាមជ្រី​ក្រោយ​ជ្រុះ​របេះ នេះ​សំណាង​ណាស់ មិន​ចំ​ក្បាល​អ្នក​រស់នៅ​ ។ តើសំណ​ង់បុរី​ពិភព​ថ្មីគ្មាន​គុណភាពមែនរឺ ?

ខាងក្រោម​នេះ​ជា សាររបស់​អតិ​ថិ​ជន បុរី​ពិភព​ថ្មី​ឈូក​វ៉ា I គេហទំព័រ​យើង​សុំ​មិន​អត្ថ​ធិ​ប្បាយបន្ថែម​ឡើយ​ ៖ សូម​ពឹង​បងប្អូន​ជួយ​ស៊ែ​ឱ្យ​លោក​ឧកញ៉ា ម្ចាស់​បុរី​ពិភព​ថ្មី​បានឃើញ​ផង !

សូម​គោរព​លោក​ឧកញ៉ា ផ្ទះ​ក្មួយ​លេខ A49 ផ្លូវ A ឈូក​វ៉ា I ចូល​នៅ​មិន​ទាន់​ទាង​បាន 2 ខែ​ផង ជញ្ជាំង​ប្រេះស្រាំ រហែក ស្នាម ជ្រី​ក្រោយ​ជ្រុះ​របេះ នេះ​សំណាង​ណាស់ មិន​ចំ​ក្បាល​អ្នក​រស់នៅ​ ។

ខ្ញុំ​ខកចិត្ត​ណាស់ សំណង់​អន់ ប្លង់​សេ​ស្ទួ​ច​ដាក់ ស្នាក់​នៅ​ទាំង​ភ័យ​ព្រួយ ខ្លាច​ធ្លាក់​សង្កត់ ឥដ្ឋ ដែក គ្រួ​ស ខ្សា​ញ់ មិនដឹង​យក​លេខ​ប៉ុន្មាន​មក​ធ្វើ គ្មាន​ច្រក​សុវត្ថិភាព​ពេល​មាន​អាសន្ន បង្អួច​គ្មាន​ជ្រី​ទ្រ​ទឹកភ្លៀង ពេល​ភ្លៀង​ទឹក​លិច​សាច​ចូល​ក្ន​ង​ផ្ទះ​ ។ ក្នុង​ប្លង់ ជាន់​លើ​មាន​លយ​មុខ ១ម៉ែត្រ លយ​ក្រោយ ១ម៉ែត្រ សរុប​ជាន់​ក្រោម១២ម៉ែត្រ ជាន់​លើ១៤ម៉ែត្រ តែ​ផ្ទះ​សង់​ជាក់ស្តែង​ជាន់​លើ​គ្មាន​លយ​ក្រោយ១ម៉ែត្រ​ទេ បាន​តែ១៣ម៉ែត្រ​ ។ តាម​ជញ្ជាំង​លែង​មាន​ជ្រី លែង​មាន​ឥដ្ឋ ងាយ​ប្រលាក់ ងាយ​ដាន ។

ខ្ញុំ​ស្តាយ​លុយ​ណាស់ $46888 តែ $1 មិន​ចុះ​ឱ្យ​ផង បង់​មិន​ហ៊ាន​ឱ្យ​យឺត​មួយ​ខែ​ណា​ឡើយ ដល់​ថ្ងៃ​មិន​ទាន់ ផ្ញើ​សារ​ឱ្យមក​បង់ប្រាក់ ការ​ប្រាក់ 1% ​។ ការ​ដោះស្រាយ រុញ​ដាក់​គ្នា ជាង​ដូរ​គ្នា​រហូត មិនដឹង​អ្នក​ណា​ជា​អ្នក​ទទួលខុសត្រូវ​ឱ្យ​ប្រាកដ ដំបូង​ឱ្យ​យក​សោរ​ចូល​នៅ​សិន​ទៅ ចាំ​ជាង​ជួល​ជុល​តាម​ក្រោយ ទៅ​ជួប​លើក​ក្រោយ ជួប​អ្នក​ថ្មី​ថា ផ្ទះ​ទទួល​សោ​រហើយ​គេ​មិនសូវ​យកចិត្តទុកដាក់​ទេ ខាំ​មិន​ទៅ ឬ​ឆាត​ទៅ​ផេ​ក​លោក​ឧក​ញា​ផ្ទាល់ គ្មាន​ការ​ឆ្លើយ​តប​ ។

ទិញ​ផ្ទះ​អស់​លុយ​ហើយ ត្រូវ​ខាត​ពេល​នៅ​បារម្ភ​ផ្ទះ នៅ​តាម​មើល​ជាង ទូរ​សព្ទ​ចុះឡើង ពិបាក​វិល​មក​មើល​ជាង​វិញ ដូច​ឈរ​ធ្វើ​ផ្ទះ​ខ្លួនឯង​ហើយ ខាត​ពេល​រកស៊ី​អស់ ជាង​ម្តង​មក ម្តង​អត់ ជញ្ជាំង​បិទ​កាវ តើ​សង្ឃឹម ? សូម​លោកពូ និង​ក្រុមការងារ​បុរី​ពិភព​ថ្មី​ទាំងមូល​ជួយ​ដោះស្រាយ​ផង ខ្ញុំ​មិន​ចង់​ខូចចិត្ត​ជាមួយ​គម្រោង​លោកពូ​ទេ​។ សូម​លោកពូ​ទទួលយក​ការ​គោរព​ពី​ក្មួយ !

ជុំវិញ​ការ​លើក​ឡើង​ខាងលើនេះ គេហទំព័រ KBN ​យើង​មិន​អាច​សុំ​ការបំភ្លឺ​ពី​លោក ឧកញ៉ា ហុង ពី​វ បានបាននៅឡើយ​​ទេ ​៕