ប្រទេសថៃ៖ នៅក្នុងហាងម៉ាស្សា ឬកក់សក់ និងកាត់សក់នៅក្នុងប្រទេសកម្ពុជាយើង មានតែនារី​ស្រស់​ស្អាត សម្រាប់រង់ចាំម៉ាស្សាឲ្យបុរស ផ្ទុយទៅវិញនៅឯប្រទេថៃឯណោះវិញ បែរជាមានបុរសសង្ហារ មានសាច់ដុំធំ ដោះអាវរង់ចាំបម្រើស្រីស្អាត ដែលចូលទៅកក់សក់ និងម៉ាស្សាឲ្យនាងទៅវិញ។

បើតាមទម្លាប់របស់ប្រទេសខ្មែរយើង គឺហាងសម្រាប់នារីទៅកក់សក់ ឬធ្វើសក់តែងតែមាននារីដូចគ្នាជាអ្នកធ្វើសក់ និងកក់សក់ឲ្យពួកនាង។ ផ្ទុយទៅវិញ បើតាមក្លីបវីដូរបស់គេហទំព័រ www.tkvariety.com បានបង្ហាញថា នៅក្នុងហាងមួយមានបុរសសង្សារ និងមានសាច់ដុំធំ ហើយរាងមាំ បានដោះអាវឈរ​រង់ចាំបម្រើនារីៗ ដែលពួកនាងចង់ម៉ាស្សា ឬកក់សក់ឲ្យពួកនាង។

គេហទំព័រដដែលនេះ បានបង្ហាញទៀតថា យើងមានហាងកាត់សក់សម្រាប់បុរសបម្រើស្រ្ដី ដោយយកចិត្តទុកដាក់បំផុត។ ហាងកែសម្ផស្សដ៏ល្បីល្បាញបំផុតនេះបានរៀបចំសេវាកម្មយ៉ាងល្អបំផុតទៀតផង។ បុរសសង្ហារទាំងនេះ បានដោះអាវ បង្ហាញនូវសាច់ដុំរបស់ពួកគេ ហើយរង់ចាំបម្រើនារីៗដែលត្រូការសេវានេះ៕
សហការី KBN