ភ្នំពេញ៖ ថ្ងៃទី 13 ខែ​សីហា ឆ្នាំ 2018 — តារា​ចម្រៀង​មុខ​ស្រស់​លោក នីកូ និងរាជនី​ក្បាច់រាំ​កញ្ញា ទេព បូព្រឹក្ស ក្រុមរាំដ៌ល្បី OMG បាន​ធ្វើ​ឲ្យកក្រើ​កការសម្ដែង​ក្នុង​កម្មវិធីសម្ពោធ Huawei nova3i/Nova 3 ​និង​​​ជួបជុំ​តំណាង​​ចែកចាយ​ Huawei ​បន្ថែម​ដោយ​វត្តមាន​តារា​សិល្បៈ​ល្បីៗ​នៅ​កម្ពុជា​រួម​មាន​ពិធីករនិងអ្នកដឹកនាំកម្មវធីដ៌ល្បី​ ​លោក តា​ប៊ុយ កំពូល​ម៉ូដែល​ ចាន់ គង្ការ សុផា លីនដា​ ម៉ា រីលីន ​​​​​ពីយ៉ា​ វេកា ​ក្រុម​​អ្នក​ព័ត៌មាន ​​​រួមទាំងថ្នាក់ដឹកនាំដេប៉ូចែកចាយផ្លូវការតែមួយគត់ ក្រុមហ៊ុន Yako Technology សរុបប្រមាណ 800នាក់​ បានមកចូលរួមសម្ពោធ​ស្មាតហ្វូន Huawei nova 3/3i ហើយ​បាន​សម្ដែង​ចំណាប់អារម្មណ៍​​រីករាយភ្ញាក់​ផ្អើល ជាមួយ​ឱកាសបាន​​​ប្រើប្រាស់ស្មាតហ្វូន​​ស៊េរី​​ចុងក្រោយនេះ ​​ថត​​រូប​ភាព ​និង​វីដេអូ សប្បាយៗ ប្រើបច្ចេកវិទ្យានិងមុខងារថ្មីៗ នៅ​ឯសណ្ឋាគារ សុខា ភ្នំពេញ​។ ​​

លោក Henry Hsiao (ហេនរី សាវ)អគ្គនាយកគ្រប់គ្រងថ្មីនៃសាជីវកម្មផ្នែកទូរសព្ទ័ នៅកម្ពុជា​បានរំលឹកសមិទ្ធិផលសំខាន់ៗរបស់ក្រុមហ៊ុនទាំងនៅទូទាំងពិភពលោក និងនៅកម្ពុជាថា “គិតមកត្រឹមថ្ងៃ 18 ខែកក្កដា​ 2018 ក្រុមហ៊ុនលក់បានចំនួន 100 លានគ្រឿង គឺជាតួរលេខបំបែកកំណត់ត្រាថ្មី ហ៊ូរវ័យបានទទួលជោគជ័យ ដោយវ៉ាដាច់ក្រុមហ៊ុន អេផល ជាដំបូង ក្នុងកំឡុងពេល 7 ឆ្នាំតាំងពីក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មទូរសព្ទ័ទទួលបានចំណាត់ថ្នាក់លេខ ២​ ទាំងបរិមាណលក់និងចំណែកទីផ្សារ​នឹងសម្រេចបាននូវតួរលេខលក់ប្រមាណលើស 200 លានគ្រឿងក្នុងឆ្នាំ 2018 ។ លោកបានបន្ដែមថា #Huawei Nova 3i/ Nova 3 គឺជាតារាកំពុងរះ ពណ៌ឆើតឆាយ យុវវ័យ ឡូយឆាយ ទាន់សម័យ លេងខ្លួន​ ទទួលបានការពេញនិយមនិងលក់ដាច់បំផុតមិនដែលធ្លាប់មាន ក្នុងបណ្តាប្រទេស ហ្វីលីពិន ម៉ាឡេសីុ វៀតណាម ថៃ ជាមួយនឹងតួរលេខដ៌ច្រើនសម្បើមមិនដែលធ្លាប់មាន។​

Huawei nova 3 មាន​​​​បំពាក់​កាមេរ៉ា​មុខ​ពីរគ្រាប់ទំហំ 24M + 2MP និង​កាមេរ៉ា​ភ្លោះ​ខាង​ក្រោយ​ទំហំ 24M + 16MP ថតបែបអាជីព ធ្វើ​ឲ្យ​កម្រិត​រូបភា​ព​ដិត​ច្បាស់​ល្អ ច្រើន​ជម្រើស​ដូចជា​​ជំនួយ​​ឲ្យ​ស​ភ្លឺ​ច្បាស់​​​ស្អាត​បែបធម្មជាតិ  ថត​រូប​​បែប bokeh effect មានផ្ទៃ​ក្រោយ​ព្រាល​​បែប​ស្រទន់​ត្រជាក់​ភ្នែក​។ រីឯ​មុខងារ HDR Pro ធ្វើ​ឲ្យ​មានតុល្យភាព​ពន្លឺ​​ រូបភាព​ច្បាស់​គ្រប់ចំណុច មិនថា​​​ស្ថានភាព​ចាំង​ខ្លាំង​​​ ​កម្រិត Aperture F1.8 បច្ចេកវិទ្យា AI សម្គាល់​ប្លង់​រូបភាព​ដោយស្វ័យ​ប្រវត្តិ ទាំង​ក្រោយនិង​មុខ ​ជួ​យ​ការ​ថត​សែលហ្វី​ស្អាត​ដូច​តារានិងលេចធ្លោរ។

Huawei nova 3i មាន​​​​បំពាក់​កាមេរ៉ា​មុខ​ពីរគ្រាប់ទំហំ 24M + 2MP និង​កាមេរ៉ា​ភ្លោះ​ខាង​ក្រោយ​ទំហំ 16M + 2MP ជាមួយ​ការ​​ឌីហ្សាញ​រាង​រៅ​​ដ៏ប្រណីត​ ប្រើ​កញ្ចក់​ស្រោប​ទាំង​មុខ និ​ង​​ក្រោយ​​​​ប្រដេញពណ៌ភ្លឺ​ចែងចាំង​ លម្អ​ដោយគែម​​អាលុយមីញ៉ូម បំពាក់​នូវ​អេក្រង់ឆកធំ​ ទំហំ ៦,៣ អ៊ីញ កម្រិត Full HD+ ផ្ដល់នូវបទពិសោធ​ទស្សនា​ភាព​យន្តនិង​លេង​ហ្គេម​ម៉ា​ពេញ​ចិត្ត ក៌ដូចជា​ឆ្លើយ​តប​នឹង​​​តម្រូវការ​​បទពិសោធ​លេង​ហ្គេម​ដ៏​រលូន Huawei ​បាន​​ដាក់​ឲ្យ​ប្រើ​នូវ GPU Turbo ជួយ​​បង្កើន​​ដំណើរការ​កា្រហ្វិក​​ឥតទាស់​​ចិត្ត ​នាំ​មក​នូវ​បទពិសោធ​ដ៏​រំជើបរំជួល​សម្រាប់​យុវវ័យ។

Huawei nova 3 បំពាក់​ដោយ chip Kirin 970, GPU Mali-G72 PM12, CPU 8 Core 4 រត់​នៅល្បឿន 2.4 និង 1.8 ហើយ​មាន RAM 6GB, ROM 128 GB រីឯ nova 3i បំពាក់ chip Kirin 710 កម្លាំង​ថ្ម​វិញ​ក៏​មិនណយ​​ដែរ គឺ 3750 mAh សម្រាប់ nova 3 ហើយ​មាន Fast Charge សាក​ថ្ម​លឿន​ទាន់ចិត្ត Type C និង 3340 mAh សម្រាប់ nova 3i ថែមទាំងប្រព័ន្ធ​​សុវត្ថិភាព​​មានស្គេន​​ម្រាមដៃ និងដោះសោរ​​ដោយ​ប្រើមុខ​បាន​​គ្រប់មុំ (3D)។

ចំណែកលាក ថង សារី នាយកផ្នែកចែកចាយ ​បាន​បញ្ជាក់​​ និងបង្ហាញពីយុទ្ធសាស្រ្តទីផ្សារថា៖ «សព្វ​ថ្ងៃ​នេះ ស្មាតហ្វូន Huawei មាន​ប្រជាប្រិយភាព​ខ្ពស់​ ទទួលបានចំណែកទីផ្សារលេខ ២ និងទទួល​បាន​ការ​គាំទ្រ​ពី​ដៃគូ​ពាណិជ្ជកម្ម តារា​ល្បីៗ​របស់យើង និង​មិត្ត​អ្នកសា​រព័ត៌មាន​ ក៏ដូច​ជា​មហាជន​នៅ​​កម្ពុជា ជាមួយ​​ហាង​ចំនួន​​ជាង ១៥០០ កន្លែង​ គ្រប​ដណ្ដប់ ២៥ ខេត្ត-ក្រុង ទូទាំង​ប្រទេស​តែម្ដង។ ​យើង​មាន​​​ក្ដីប្រាថ្នា​មោះមុត​ចំពោះ​​​ប្រជាជនកម្ពុជា​ ឲ្យ​ទទួល​បាន​បទ​ពិសោធ​​បច្ចេកវិទ្យា​​ថ្មី​ពី​ Huawei nova3/3i ដោយ​​ប្រើប្រាស់​វាបំពេញ​តម្រូវ​ការ​យ៉ាង​ឆ្លាត​វៃ​។ យើង​ជឿជាក់ថា Huawei nova3/3i ជាមួយ​កាមេរ៉ា 24MP, 4 AI Camera និង​128 GB ROM នឹង​នាំ​មក​នូវ​បទពិសោធ​ល្អ​ឥត​ខ្ចោះ​ដល់​អ្នក​ប្រើប្រាស់​ស្មាតហ្វូន​នៅកម្ពុជា»។​

លោកបានបន្ថែមថា យុទ្ធសាស្រ្តទីផ្សារសំខាន់ៗដើម្បីជំរុញការលក់និងលើកទឹកចិត្តម្ចាស់ហាងរួមមាន ការបើកលក់ដំបូងពេលស្តុកមកដល់ថ្ងៃ​ 18-08 នៅអីអន ២ សហការណ៌ជាមួយហាងណូជីម៉ា និងហាងចំនួន 16 ដែលអតិថិជន 500 នាក់ដំបូងនឹងទទួល Huawei Power Bank (6700 mAh) បានបន្ថែមការផ្សព្វផ្សាយស្បត់ពាណិជ្ជកម្មតាមទូរទស្សន៌រយះពេល 1 ខែពេញចំនួន 200​ ស្បត់ ការប្រគំតន្រ្តីខ្នាតធំដើមខែ 08​ នៅអីអន 2 ដោយហាងធំៗចំនួន 100 ដែលទទួលកម្ម៉ងទុកជាមុនច្រើនបំផុត​ នឹងទទួលបានសំបុត្រចូលទស្សនាការប្រកួតលក់ក្នុងរយះពេល 100 ​ថ្ងៃដំបូង ដែលលក់ #Nova3i បាន 333 គ្រឿងនឹងទៅទស្សនាស្នាក់ការធំក្រុមហ៊ុន Huawei នៅប្រទេសចិន។

អតិថិជនអាចកម្ម៉ងទុកជាមុន ជាមួយនឹង Huawei nova 3 ត​ម្លៃ​ 469 ដុល្លារ​ និង​ nova 3i តម្លៃជាង 329 ដុល្លារ ​​​​នឹង​ទទួល​បាន Bluetooth Speaker ដ៏​កាលីប Original ហើយ​​ថែម​​ស៊ីម​ស្មាត ជាមួយ​កញ្ចប់សេវាកម្ម​ធំ​ហ្មង 12សប្ដាហ៍ និង 16 ​សប្ដាហ៍ ៕

តោះ! ​ទស្សនា​វីដេអូ​លម្អិត​ស្ដី​ពីលក្ខណះពិសេស Huawei nova3/3i និង​វីដេអូពីការកម្ម៉ងទុកជាមុន