កាលពីយប់មិញនេះក្នុងកម្មវិធី Cambodia’s Got Talent ក្រុមរាំមួយក្រុមបានបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងជា មួយការរាំជាក្រុមដ៏អស្ចារ្យមួយ។

ក្រុមរាំដែលមានសមាជិកច្រើនរហូតដល់ 17​ នាក់ The King បានចូលមកបង្ហាញសមត្ថភាពការរាំជាក្រុមដ៏រស់ រវើកនឹងយ៉ាងប្លែកភ្នែកសម្រាប់ទស្សនិកជនក៏ដូចជាគណកម្មការផងដែរ។ ក្បាច់រាំដ៏ស្រុះគ្នាទាំង 17 នាក់រួមជា មួយនឹងការបញ្ចូលបទល្ខោនខោលរបស់អ្នកនាង ខាត់ សុឃឹម បទ ចាំបងមានសិន របស់លោក ព្រាប សុវត្ថិ និងសម្លេងកំប្លែងរបស់នាយកុយនិងនាយក្រឹមដែលបង្កាទស្សនីយភាពដ៏គួរឲ្យជក់ចិត្ត។

ក្រៅពីទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីទស្សនិកជនដែលទស្សនាផ្ទាល់ ក្រុមរាំ The King ថែមទាំងទទួល បានប៊ូតុងមាសពីគណកម្មការលោក ព្រាប សុវត្ថិ ផងដែរ។

នេះជាសប្តាហ៍ទី២ហើយរបស់កម្មវិធី Cambodia’s Got Talent ក្នុងវគ្គ Judge Audition ដែលចាក់ផ្សាយរៀង រាល់ថ្ងៃអាទិត្យ ម៉ោង ៨ យប់នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ។

ទស្សនាវីដេអូក្រុមរាំ The King ខាងក្រោម៖