មនុស្សគ្រប់រូប មិនថាតែបុរស ឬស្រ្ដីនោះទេ តែងតែមានចំណង់ នៅក្នុងការរួមភេទ តែមនុស្សជាច្រើន​នៅតែមានចម្ងល់ថា​ តើរួមភេទដូចម្ដេច ក្រោយពេលសម្រាលកូន? បើតាមអ្នកជំនាញ​បានឲ្យយោបល់ដូចខាងក្រោម៖

-ក្រោយពេលសម្រាលកូនរួច មិនមែនជាពេលវេលាដែលត្រូវហាមឃាត់ ក្នុងការរួមភេទទាំងស្រុងនោះទេ។ ប៉ុន្តែក៏មានក្នុងករណីខ្លះ ត្រូវលើកលែងដែរ ដូច្នេះភាគីបុរសត្រូវយល់ឲ្យច្បាស់ពីស្ថានភាពប្រែប្រួល ក្នុងអំឡុងពេលស្រ្ដីទើបនឹងសម្រាលកូនរួច។

-ក្រោយពេលសម្រាលកូនរួច ប្រដាប់ភេទរបស់ស្រ្ដីនឹងងបិទដោយស្វ័យប្រវត្តិ ដើម្បីការពារនូវការឆ្លងមេរោគ ក្នុងរយៈពេល២៤ម៉ោង និងមុខរបួសនៃការដេរនឹងជាសះស្បើយ ក្នុងរយៈពេល៥ថ្ងៃក្រោយមក។ ប៉ុុន្តែអំបោះដេរមុខរបួសនៅមិនទាន់រលាយអស់នៅឡើយ។ ដូច្នេះអ្នកត្រូវរង់ចាំឲ្យអំបោះដេរនោះរលាយជាសាច់មួយ ក្នុងរយៈពេល១សប្ដាហ៍ ឬរហូតដល់មុខរបួសនោះជាសះស្បើយ ទើបការរួមភេទរបស់អ្នកមិនមានអារម្មណ៍ឈឺផ្សា។

-ក្នុងករណីស្ដ្រីសម្រាលកូនតាមលក្ខណៈធម្មជាតិ មិនមានការដេរមុខរបួស គួររង់ចាំរហូតដល់ទៅ២ទៅ​៣សប្ដាហ៍ ទើបទ្វារមាស ឬប្រដាប់ភេទនោះជាសះស្បើយល្អ មិនបង្កនូវការឈឺផ្សា នៅពេលអ្នករួម​ភេទ។ ដោយឡែកសម្រាប់ស្ដ្រីដែលសម្រាលកូនរួច ហើយមិនមានរបួស នៅត្រង់ប្រដាប់ភេទ ក៏គេមិនបានហាមឃាត់ដែរ។

-ក្នុងអំឡុងពេលសម្រាលកូនរួច គឺនៅក្នុងរន្ធភេទមានសភាពស្ងួតខ្លាំង និងមានទឹករំអិលតិច ជាហេតុ​ធ្វើឲ្យការរួមភេទពុំសូវទទួលបាននូវសេចក្ដីសុខ ហើយភាគីស្រ្ដី គឺមានអារម្មណ៍ឈឺផ្សាទៀតផង។ នេះបើសិនភាគីបុរសមិនសូវយល់ពីបច្ចេកទេស នៃការរួមភេទ និងបបោសអង្អែលឲ្យដៃគូរបស់ខ្លួនមានសម្រើប។

ដូច្នេះគេអាចនិយាយបានថា ការរួមភេទ ក្រោយសម្រាលកូនរួច គឺត្រូវទាមទារឲ្យភាគីបុរសមានការយល់ដឹងពីសារសំខាន់ នៃការលួងលោមបបោសអង្អែលទៅលើដៃគូរបស់ខ្លួន។ ប្រសិនបើដៃគូរបស់ខ្លួនមិនទឹក​រំអិលចេញពីរន្ធភេទនោះ អ្នកចាំបាច់ត្រូវតែប្រើប្រាស់ទឹករំអិលជាជំនួយ៕