ចែករំលែក

សិល្បៈ៖ នៅក្នុងថ្ងៃខួបកំណើតវ័យ ៣៨ឆ្នាំ របស់អតីតតារាស្រីដ៏សិចស៊ី ស្រីម៉ុច អ្នកនាង ព្រមទាំងក្រុមគ្រួសារបានធ្វើដំណើរកម្សាន្តទៅប្រទេសសិង្ហបុរី ហើយនៅក្នុងដំណើរកម្សាន្តនេះ បានធ្វើឱ្យទស្សនិកជន ក៏ដូចជាអ្នកលេងហ្វេសប៊ុកជាច្រើនចាប់អារម្មណ៍ជាថ្មីម្ដងទៀត ដោយសារតែការស្លៀកពាក់របស់តួឯកស្រីនៅក្នុងបទ «ជីដូនកាកី» ខាងលើនេះមានភាពសិចស៊ីខ្លាំង ក្នុងឈុតប៊ីគីនី ។

យ៉ាងណាមិញ ចំពោះការស្លៀកពាក់ស៊ិចស៊ីលើកនេះ ស្រីម៉ុច ក៏បានបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា អ្នកនាងសប្បាយចិត្តនឹងជីវិតឯកជនរបស់អ្នកនាង គ្មានការច្រណែន និងធ្វើបាបទៅលើអ្នកណាម្នាក់ឡើយ ហើយប្រសិនបើមានអ្នកណាម្នាក់ចង់ជេរអ្នកនាង ព្រោះតែភាពសិចស៊ីនេះ សូមកុំយកឈ្មោះថាជាតារាមកជេរ ព្រោះអ្នកនាងបានឈប់ពីសិល្បៈរយៈពេល ១០ឆ្នាំមកហើយ តែបើទោះបីជាអ្នកនាងជាតារាក៏ពុំត្រូវមកជេរដែរ សូមកុំកាត់ទោស និងឱ្យតម្លៃអ្នកណាម្នាក់លើការស្លៀកពាក់ឱ្យសោះ ។

សូមរំឮកថា កាលពីមួយរយៈមុននេះ ស្រីម៉ុច បានទទួលរងនូវការរិះគន់យ៉ាងខ្លាំង ពីសំណាក់អ្នកលេងហ្វេសប៊ុក ក្រោយពីអ្នកនាងបានស្លៀករ៉ូបសិចស៊ីបំផុត ចូលរួមក្នុងកម្មពិធីជប់លៀងដ៏ធំមួយ ខណៈដែលក៏មានវត្តមានរបស់តារាចម្រៀងថៃ Katreeya ចូលរួមផងដែរ ៕
សហការី KBN