ភ្នំពេញ៖ អ្នកប្រាកដជាបានដឹងពីកំពូលស្មាតហ្វូនដ៏អស្ចារ្យគឺ Samsung Galaxy Note9 របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សសាមសុង ដែលបានបើកសម្ពោធជាផ្លូវការកាលពីយប់មិញនេះ នៅទីក្រុងញ៉ូយ៉កត្រូវនឹងថ្ងៃទី9សីហាឆ្នាំ2018 ។

បន្ទាប់ពីព្រឹត្តិការណ៏ដ៏គួរឲ្យរំភើប និងជាទីមោទនៈរបស់ក្រុមហ៊ុនសាមសុងដែលត្រូវបានដាក់បង្ហាញជូនដល់ពិភពលោកពីទីក្រុងញ៉ូយ៉ក នៅថ្ងៃទី10 ខែសីហានេះផងដែរ ក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិកប្រចាំប្រទេសកម្ពុជា បានអញ្ចើញអ្នកសារព័ត៌មានជួបជុំគ្នាទស្សនាការផ្សាយផ្ទាល់នៅភោជនីយដ្ឋានទន្លេបាសាក់ II ក្នុងទីក្រុងភ្នំពេញ ដើម្បីធ្វើជាសាក្សីនៃការបង្ហាញជាសកលនៃការបើកកំណត់ត្រាថ្មីនៃអច្ឆរិយភាពរបស់អធិរាជស្មាតហ្វូន Samsung Galaxy Note9 ដែលពិភពលោកកំពុងទន្ទឹងរង់ចាំនេះ។

Samsung Galaxy Note9 រក្សារូបរាងរចនាដ៏ទំនើបប្រណីត និងស្រស់ស្អាតបំផុត ជាមួយអេក្រង់ស្ទើរគ្មានគែម និងកោងនៅគែមទាំងសងខាង លាតភ្លឺច្បាស់ត្រជាក់ភ្នែក ផ្តល់នូវភាពផ្ដេកធំទូលាយ និងភាពបញ្ឈរខ្ពស់ ខណៈដែលពណ៌របស់វាត្រូវបានបើកបង្ហាញលើអេក្រង់ធំបំផុតនៃប្រភេទ phablet និងធ្វើឲ្យរូបភាពហាក់ដូចជាលោតផុសលើអេក្រង់នៅក្នុងដៃរបស់អ្នកតែម្តង។ ចំពោះអេក្រង់របស់ស្មាតហ្វូនជំនាន់ថ្មី Galaxy Note9 មានសមត្ថភាពបង្ហាញរូបភាពក្រោមពន្លឺថ្ងៃបានប្រសើរនិងច្បាស់ល្អជាងមុន ដែលមានន័យថា ផ្ទាំងអេក្រង់មានពន្លឺភ្លឺជាងមុន។

Samsung Galaxy Note9 មានបំពាក់កាមេរ៉ាភ្លោះផ្នែកខាងក្រោយ ទំហំ 12 មេហ្គាភិចស៊ែល ជាមួយនឹងកម្រិត Aperture F1.5 មានសមត្ថភាពថតរូបបានកាន់តែស្អាត ប្រកបដោយគុណភាពខ្ពស់ ទោះក្នុងស្ថានភាពងងឹតបន្តិចក៏ដោយ រួមនឹងមុខងារថតរូបពិសេសដូចជា Live Focus និង Bokeh Effects ហើយមួយគ្រាប់ទៀតគឺមានទំហំ 12 មេហ្គាភិចសែល (F2.4) សម្រាប់ថត Portrait និងមានសមត្ថភាពទប់លំនឹងបានកាន់តែប្រសើរជាងមុន។ កាមេរ៉ាក្រោយ នេះត្រូវបានក្រុមហ៊ុនរចនាបែបថ្មីដែលមានរាងផ្ដេកនៅចំកណ្ដាល និង មាន LED Flash សម្រាប់ជំនួយដល់ការថតពេលយប់ និងកន្លែងដែលមានពន្លឺទាបរួមជាមួយនឹងការរំកិលទ្រនាប់ស្កេនមកដាក់នៅខាងក្រោមបង្គំកាមេរ៉ាភ្លោះវិញ ដើម្បីជៀសវាងការប៉ះកាមេរ៉ា ពេលចង់ស្កេនម្រាមដៃ។

Note9 មានបំពាក់សេនសឺលើ កាមេរ៉ាខាងមុខនិងមានប្រើប្រាស់ មុខងារដោះសោ Face Recognition ដែលធ្វើឲ្យស្មាតហ្វូននេះកាន់តែមានសុវត្ថិភាព និងទាន់សម័យថែមមួយកម្រិតទៀតផងដែរ។ សម្រាប់កាមេរ៉ាមុខវិញ Samsung Galaxy Note9 មានភ្ជាប់កាមេរ៉ាទំហំ 8 មេហ្គាភិចសែល អមជាមួយនឹងភ្លើង LED Flash ដែលផ្តល់ជូនអ្នកប្រើប្រាស់ថតរូប Selfie បានយ៉ាងស្រស់ស្អាតបំផុត។

បន្ថែមពីនេះ Galaxy Note9 មានទម្ងន់ធ្ងន់ជាង Galaxy Note មុនៗ បន្តិច ដោយមានផ្ទុកថ្មទំហំដល់ ៤០០០ mAhនិងមានថាមពលរហូតដល់ ៤ ០០០mAh កាន់ថ្មបាន ១ ថ្ងៃ សម្រាប់ការប្រើប្រាស់ធម្មតា និងចាក់វីដេអូបាន ២៣ ទៅ ២៥ ម៉ោង ដែលនេះជាប្រយោជន៍សំខាន់ជួយឲ្យអ្នករីករាយបានយូរដោយគ្មានការរំខាន។
ជាមួយដំណើរការប្រព័ន្ធ Android 8.1 Oreo ស្មាតហ្វូនដ៏ទំនើបនេះ មានសមត្ថភាពកាន់តែខ្ពស់ជាងមុន និងដើរលឿនជាងមុន ដោយប្រើបន្ទះឈីប Exynos 9810 ភ្ជាប់ដោយ RAM ទំហំ 6 GB/មេមូរី 128 GB ថែមទាំងអាចបន្ថែមម៉េម៉ូរីកាត micro SD រហូតដល់512GB ដោយមិនចាំបាច់បារម្ភ ពីការឆាប់ពេញនោះទេ។

លោក Seungho Choi អគ្គនាយកក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិចប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា “ខ្ញុំមានទំនុកចិត្តនិងជឿជាក់យ៉ាងខ្លាំងក្លាបំផុតទៅលើចំណែកទីផ្សារក្នុងប្រទេសកម្ពុជា របស់ទូរស័ព្ទដៃមួយនេះដែលអាចដណ្តើមយកបានមិនខុសពីជំនាន់មុនៗរបស់ត្រកូល Galaxy នោះឡើយ។លោកបានបន្ថែមថា Samsung Galaxy Note9 ដែលជាស្មាតហ្វូនក្នុងក្ដីសុបិនរបស់អ្នកប្រើប្រាស់ បាននាំមកនូវបទពិសោធថ្មីមួយកម្រិតទៀតដែលពុំធ្លាប់មានពីមុនមក ដែលនឹងធ្វើឲ្យយើងទទួលបានការកម្សាន្តដ៏ល្អឥតខ្ចោះ និងឥតរង្គាសចិត្តឡើយ។ ទូរស័ព្ទម៉ូដែលថ្មីនេះ ជាដៃគូជាទីពេញចិត្តដែលនៅពេលដែលអ្នកបានកាន់ហើយមិនចង់ដាក់ចុះ ហើយជាស្មាតហ្វូនដែលគួរមានក្នុងដៃរបស់អ្នកដែលចូលចិត្តជីវិតស៊ីវិល័យ និងការកម្សាន្តដោយភាពងាយស្រួល”។

Samsung Galaxy Note9 ក៏ជាស្មាតហ្វូនដែលអាចប្រើប្រាស់ស៊ីមបានពីរផងដែរនិងមាន បីពណ៌សម្រាប់ទីផ្សារកម្ពុជាគឺ៖ ពណ៌ខ្មៅ, ពណ៌ខៀវ និងពណ៌ទង់ដែង ដោយមានភ្ជាប់ជាមួយនូវប៊ិច S-Pen ដែលមានការលក្ខណៈវិវត្តន៍ជាងមុន អាចឲ្យអ្នកគូសវាសតាមចំណង់ដែលចង់បាន និងបង្កើតជារូបភាពរស់រវើក ដែលយើង ហៅថា Live Message សម្រាប់ផលិតរូបភាព GIF ដោយប្រើប៊ិចគូស, អាចកត់ត្រាបានភ្លាមៗនៅលើ Screen និង មុខងារបកប្រែភាសាអក្សរនៅលើរូបភាពបានទៀតផង។ អ្វីដែលពិសេសជាងនេះទៅទៀតនោះគឺ S-Penនេះបំពាក់នៅBluetooth ដែលអាចឲ្យS-Penជា Remote control សម្រាប់បញ្ជា Slide , ​​​​ជាឧបករណ៏បញ្ជាសម្រាប់ថតរូប Selfie និងកែប្រែរូបជាដើម។
ទូរស័ព្ទនេះនឹងដាក់ឲ្យកម៉្មង់ទិញទុកមុន(Pre-Order) នៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី 11 ដល់ 21 សីហា និង អតិថជនអាចទទួលយកទូរស័ព្ទនៅថ្ងៃទី 22 ដល់24 សីហា ២០១៨ ៕