ភ្នំពេញ៖ «The Meg» ជាភាពយន្តដែលធ្វើឱ្យលោកអ្នកទស្សនាហើយ ច្បាស់ជាមិនស្ដាយលុយទេដែលគ្រប់ឈុតគ្រប់ឆាក សុទ្ធបង្ហាញពីភាពអស្ចារ្យនៃសាច់រឿង ហើយជាពិសេសទៅទៀតនោះ គឺជាទេពកោសល្យសម្ដែងដ៏ឥតខ្ចោះរបស់កំពូលតារាប្រុស Jason Statham តែម្ដង ។

ភាពយន្តមួយនេះ និយាយពីក្រុមអ្នកស្រាវជ្រាវរុករកដែនបាតសមុទ្រ ដែលមានជម្រៅជ្រៅបំផុត និងគ្មានអ្នកណាធ្លាប់ទៅដល់ ។ ក្នុងពេលបំពេញបេសកកម្ម ស្រាប់តែក្រុមរបស់អ្នកស្រាវជ្រាវនោះ បានជួបនូវប្រភេទសត្វប្លែកៗជាច្រើន ដែលរស់នៅក្នុងជម្រៅដ៏ជ្រៅបំផុតនៃបាតមហាសមុទ្រ ដោយមានសត្វចម្រុះរូបរាងប្លែកៗគ្នា។

តែរឿងរ៉ាវដែលធ្វើឱ្យលោកអ្នកអង្គុយទប់ខ្លួនស្ទើរតែមិនជាប់កៅអីនោះ គឺពួកគេត្រូវបានរងការវាយប្រហាពីត្រីឆ្លាមយក្សដែលធំបំផុតនៅបាតសមុទ្រ ហើយពួកក្រុមស្រាវជ្រាវបានខំប្រឹងតស៊ូគ្រប់មធ្យោបាយដើម្បីការពារខ្លួនពីត្រីឆ្លាមយក្សកំណាចនោះ។ សាច់រឿងនឹងកាន់តែអស្ចារ្យពេលលោកអ្នកបានទៅទស្សនាផ្ទាល់នៅរោងភាពយន្តទំនើប Legend Cinemas គ្រប់សាខា ដែលចាក់បញ្ចាំងពីថ្ងៃទី ១០ ខែសីហា នេះតទៅហើយ ៕