សុខភាព គឺជារឿងដ៏សំខាន់បំផុតសម្រាប់ជីវិតរបស់មនុស្សយើងម្នាក់ៗ គ្រាន់តែអាហារខ្លះជួយដល់ខួរក្បាល ថ្លើម តម្រងនោម និងផ្នែកជាច្រើនទៀត នៃរាងកាយរបស់មនុស្សយើងតែប៉ុណ្ណោះ។ ចំណែកសុខភាពស្បែកវិញ តើអ្នកត្រូវទទួលទានអាហារអ្វី ដើម្បីឲ្យអ្នកមានសម្រស់ល្អនោះ? បើតាមអ្នកជំនាញផ្នែកសុខភាពស្បែក​ បានផ្ដល់យោបល់ថា អាហារដែលជួយឲ្យស្បែកយើងស្រស់ថ្លា និងក្មេងជាងវ័យនោះ អ្នកគួរបរិភោគអាហារ​ដូចជា៖

ការ៉ុត៖ ការ៉ុត គឺជាបន្លែមួយប្រភេទមានអត្ថប្រយោជន៍ជាច្រើន ពីព្រោះវាមានកម្រិតជាតិ Beta Carotene ខ្ពស់ ដែលបង្កើតបានជាវីតាមីន A ។ វីតាមីននេះ គឺជាសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ហើយត្រូវបានគេរកឃើញថា វាជួយកាត់បន្ថយនូវការកើតឡើងជាតិខ្លាញ់នៅលើស្បែក។ ម្យ៉ាងវិញទៀត គេរកឃើញមានភស្ដុតាងមួយចំនួនបង្ហាញថា វាជួយផ្សះជំងឺនៅលើស្បែកទៀតផង។ ក្រៅពីនេះ អ្នកក៏អាចស្វែងរកវីតាមីន A នៅលើបន្លែពណ៌បៃតងជាច្រើនទៀត មានដូចជា ផ្លែននោង និងផ្លែឈើដទៃទៀត។

ម្នាស់៖ ផ្លែម្នាស់សម្បូរទៅដោយអង់ស៊ីម ដែលសម្បូរទៅដោយអាស៊ីត ខ្លាញ់អូមេហ្គា៣ ដែលត្រូវគេរកឃើញ​ថា វាមានឥទ្ធិពលជាវិជ្ជមានលើការព្យាបាលនូវជំងឺរលាកស្បែក ជំងឺបាក់ទឹកចិត្ត ជំងឺបេះដូង និងជំងឺជាច្រើនទៀត។ ក្រៅពីនេះ ត្រីសាលម៉ុងក៏មានអត្ថប្រយោជន៍ដ៏ប្រសើរបំផុត សម្រាប់សុខភាពស្បែកផង​ដែរ។ ដូច្នេះត្រីសាលម៉ុង គឺជាជម្រើសដ៏ល្អសម្រាប់អ្នកយកវាមកទទួលទាន៕