មហារីកគឺជាជំងឺដ៏សាហាវមួយ ដែលបានសម្លាប់មនុស្សជាច្រើននាក់រួចមកហើយនៅទូទាំងពិភពលោក ហើយបច្ចុប្បន្នមនុស្សច្រើននាក់ណាស់ ដែលកំពុងប្រឈមមុខជាមួយជំងឺមួយនេះ ។
មានរបាយការណ៍ជាច្រើន ដែលបានណែនាំអំពីវិធីបង្កា ក៏ដូចជាទប់ស្កាត់នូវការកើតមានជំងឺមហារីក ហើយក្នុងនោះចំណីអាហារខ្លះដែលយើងបរិភោគរាល់ថ្ងៃ ក៏អាចបណ្ដាលឱ្យយើងកើតជំងឺនេះនៅថ្ងៃខាងមុខបានដែរ ដូចនេះជាចាំបាច់យើងត្រូវតែដឹង នឹងផ្អាកទទួលទានជាបន្ទាន់ ។
អាហារដែលអាចធ្វើឱ្យយើងប្រឈមមុខទៅនឹងជំងឺមហារីករួមមាន៖

១ ប៉េងប៉ោះកំប៉ុង

ផ្លែប៉េងប៉ោះស្រស់ អាចជួយំឱ្យសេរីរាង្គរបស់យើងរីកលូតលាស់ល្អ ប៉ុន្តែសម្រាប់ប៉េងប៉ោះកំប៉ុងនេះវាផ្ទុកទៅដោយសារធាតុគីមីម្យ៉ាងឈ្មោះ Bisphenol A (BPA) ។

២ ទឹកសូដា

សូដា មិនមានសារធាតុចិញ្ចឹមឡើយ ប៉ុន្តែវាអាចកាត់បន្ថយសារធាតុចិញ្ចឹមនៅក្នុងខ្លួនបានយ៉ាងងាយស្រួល មិនតែប៉ុណ្ណោះវាក៏អាចធ្វើឱ្យមនុស្សឡើងទម្ងន់បានផងដែរ ហើយអ្វីដែលគួរឱ្យខ្លាចនោះ គឺអាចធ្វើឱ្យអ្នកដែលផឹកវា ប្រឈមមុខនឹងជំងឺមហារីក ។

៣ ត្រីចញ្ចឹម

ការពិតណាស់ សម្រាប់ការទទួលទានសាច់ត្រី គឺផ្ដល់ផលប្រយោជន៍ច្រើនដល់សុខភាពរបស់យើង ជាពិសេសសាច់ត្រីសាល់ម៉ុន ដែលពោពេញទៅដោយសារធាតុ អូមេហ្គា៣ ។ យ៉ាងណាមិញ សម្រាប់សាច់ត្រី ដែលគេចិញ្ចឹមនៅក្នុងកសិដ្ឋានគឺពុំមានសារធាតុអូម៉ាហ្គាឡើយ ផ្ទុយទៅវិញវាផ្ទុកទៅដោយជាតិពុល និងគីមី ព្រោះតែការចិញ្ចឹមបានផ្ដល់របបអាហារមិនទៀងទាត់ និងមិនជាក់លាក់ឱ្យវា ដោយផ្ដោតតែទៅលើចំណីគីមីតែប៉ុណ្ណោះ ។

៤ សាច់កែច្នៃ

សាច់កែច្នៃ ដែលមានដូចជា សាច់គោ សាច់ក្រក ហតដក ជាដើម សុទ្ធតែជាអាហារដែលឆ្លងកាត់ការកែច្នៃដោយវិធីសាស្ត្រគីមីទាំងអស់ ដូច្នេះយើងគួរតែកាត់បន្ថយទទួលទានជាបន្ទាន់ ។

៥ ពោតផ្ទុះ

នៅក្នុងពោតផ្ទុះដែលជាអាហារហូបកំដរអារម្មណ៍ជាពិសេសសម្រាប់ការមើលកុនឱ្យកាន់តែជក់ចិត្តនេះ មានផ្ទុកទៅដោយ PFOA ដែលគេដឹងច្បាស់ថា ជាសារធាតុគីមីម្យ៉ាងធ្វើឱ្យកើតជំងឺមហារី ត្រង់ ថ្លើម ប្លោក តម្រងនោម និងក្រពេញប្រូស្តាតជាដើម ។

៦ ដំឡូងបារាំងបំពង

ដំឡូងបារាំងបំពង ជាអាហារដ៏ពេញនិយមមួយសម្រាប់យុវវ័យ ហើយការទទួលទានអាហារសម្រន់មួយនេអាចធ្វើឱ្យយើងមានសម្ពាធឈាមខ្ពស់ មិនតែប៉ុណ្ណោះអាចនឹងប្រឈមមុខខ្ពស់ជាមួយជំងឺមហារីកផងដែរ ។

៧ គ្រឿងស្រវឹង

សុរា ដែលមនុស្សជាច្រើនផឹកដើម្បីការសប្បាយនោះ អាចធ្វើឱ្យយោងកើតជំងឺមហារីកបានយ៉ាងងាយ ដែលជាទូទៅកើតនៅត្រង់សុដន់ ពោះវៀនធំ បំពង់ក ថ្លើម ជាដើម ។

៨ អាហារជូរ ឬផ្អាប់

ជ្រក់បន្លែដូចជា ល្ហុង ត្រសក់ ឆៃប៉ូវ ស្ពៃ…សុទ្ធតែធ្វើឡើងដោយប្រើអំបិលច្រើន និងភាពរឹងរបស់វាធ្វើឱ្យប៉ះពាល់ដល់ប្រដាប់រំលាយអាហារ ។ លើសពីនេះទៅទៀត ពពួកអាហារទាំងនេះ មានផ្ទុកទៅដោយសារធាតុ Nitrates និង Nitrites ដែលអាចចម្លងជំងឺមហារីក និងធ្វើឱ្យខូចកោសិកា DNA ។

៩ បន្លែ ផ្លែឈើ ដែលកង្វះអនាម័យ

ការទទួលទានបន្លែ ផ្លែឈើ គឺជារឿងល្អ សម្រាប់សុខភាព ប៉ុន្តែយ៉ាងណាមិញ យើងត្រូវតែប្រាកដថា បន្លែ ផ្លែឈើ ដែលយើងទិញមកពីផ្សារប្រកបដោយអានាម័យខ្ពស់ បើពុំដូច្នេះទេ ការទទួលទានបន្លែ ផ្លែឈើ គ្មានអនាម័យអាចនាំឱ្យយើងកើតជំងឺមហារីកបានយ៉ាងងាយ ។