ចែករំលែក

សិល្បៈ៖ ក្នុងឱកាសបើកដំណើរការនៃការចាប់ដៃគ្នារកស៊ីដំបូង ផ្នែកដីឡូតិ៍រវាងលោក ខេមរៈ សិរីមន្ត និងឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា គេបានឃើញលោក ខេមរៈ សិរីមន្ត ធ្វើដំណើរដោយឧទ្ធម្ភាគចក្រ ដើម្បីងាងស្រួលថតទិដ្ឋភាពទីតាំងភូមិសាស្ត្រពីខាងលើ បង្ហាញដល់អតិថិជន ប៉ុន្តែផ្ទុយទៅវិញ បែជាតារាចម្រៀងចាស់វស្សារតែមិនល្បី ម៉ៃ សុគន្ធ បានចេញមុខរិះគន់ ក្នុងន័យអវិជ្ជមានចំពោះសកម្មភាពរបស់ម្ចាស់បទ «ខ្ញុំលែងត្រូវការស្នេហា» ខាងលើនេះ ។

លោក ម៉ៃ សុគន្ធ ដែលមហាជនជាច្រើនស្គាល់ច្បាស់ថា ជាមនុស្សពូកែទើស និងចង់បានភាពល្បីដោយការតោងឈ្លោះជាមួយតារាល្បីៗនោះ បាននិយាយប្រយោល ប៉ុន្តែក្នុងន័យរិះគន់ដល់លោក ខេមរៈ សិរីមន្ត យ៉ាងដូច្នេះថា «ត្រឹមតែទៅលក់ដីនៅ ម្តុំវាលស្រែមួយរយសោះ ជិះសុទ្ធតែអេលីកុកទែរ(ឧទ្ធម្ភាចក្រ) មើលតែទៅលក់ពេជ្រនៅឌូប៊ៃ Bodia ថ្មីជានិច្ច អ្នកមានជាន់ថ្មីជាន់ដី អាលាក់ហើយ ឃើញថាឧកញ៉ាល្បីៗមួយចំនួនធំ ដែលមានរបរបើកលក់ដីរឺបុរី គាត់នៅតែរក្សាជំហរដដែរ មិនសម្បើម ដូចចឹងសោះ ចំលែកអី តែអ្នកចំរៀងយើង បានចឹងគេប្រៀបធៀបទៅនឹង ក្ងោក មិនខុសមែន» ។

ត្រឹមតែសរសេរពុំអស់ចិត្តឡើយម្ចាស់បទ «ស្លុយពេកហើយ» រូបនេះ ក៏បានចេញជាឃ្លីបមួយ និយាយពាក្យដដែលៗក្នុងន័យរិះគន់ដោយប្រយោលទៅដល់ លោក ខេមរៈ សិរីមន្ត ទៀតផង ។
ដោយសារតែសកម្មភាពដដែលៗ រិះគន់ទៅលើលោក ខេមរៈ សិរីមន្ត ទាំងដែលគេពុំតបតនេះ បានធ្វើឱ្យមហាជន ក៏ដូចជាអ្នកលេងក្នុងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើនជ្រិញឬក និងមិនចូលចិត្តយ៉ាងខ្លាំង ហើយរហូតមកដល់ពេលនេះ ស្រាប់តែលោក ខេមរៈ សិរីមន្ត ផ្ទាល់ ក៏បានប្រកាសថា នឹងប្ដឹងបុរសពូកែទើសព្រោះតែចង់បានចំណាប់អារម្មណ៍នេះ ពីបទ ញុះញង់មានជាអាទិ៍, បទធ្វើអោយប៉ះពាល់សិទ្ធ និងផលប្រយោជន៍បុគ្គល ។

ជាមួយគ្នានេះ លោក ខេមរៈ សិរីមន្ត បានបញ្ជាក់តាមរយៈទំព័រហ្វេសប៊ុករបស់លោកថា «ខ្ញុំមិនដែលគិតចង់មានបញ្ហាជាមួយបុគ្គលម្នាក់នេះឡើយ តែគាត់ចង់បានបែបនេះដូច្នេះទទួលយកអ្វីដែលខ្លួនបានសាងបទល្មើសនេះចុះ» ។
សូបញ្ជាក់ថា ទោះជាពេលនេះ លោក ខេមរៈ សិរីមន្ត ប្រកាសថានឹងប្ដឹងយ៉ាងណាក្ដី ក៏លោក ម៉ៃ សុគន្ធ នៅតែមិនបារម្ភ ព្រមទាំងបន្តនិយាយឌឺដងផងដែរ ៕
សហការី KBN