សិល្បៈ៖ ជារឿងដ៏សោកសង្រេងបំផុតមួយសម្រាប់ ពេជ្រ ថៃ បន្ទាប់ពីម៉ែចាស់ (យាយ) ដែលធ្លាប់ចិញ្ចឹមបីបាច់ខ្លួនតាំងពីតូចក្រូចឆ្មារមក បានទទួលមរណៈភាពកាលពីពេលថ្មីនេះ ហើយចំពោះដំណឹងនេះបានធ្វើឱ្យមហាជន ជាពិសេសអ្នកដែលគាំទ្រ ម្ចាស់ពាន The Voice Kids Cambodia រដូវកាលទី១ រូបនេះ មានការសោកស្ដាយ និងអាណិតអាសូរយ៉ាងខ្លាំង ។

ទាក់ទងនឹងកម្មពិធីបុណ្យសព របស់ ម៉ែចាស់ មានមហាជនជាច្រើននៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកសង្ស័យថា ប្រហែលជា កុមារា ពេជ្រ ថៃ ជាអ្នករ៉ាប់រងទាំងស្រុង ហើយការសង្ស័យនេះបន្ទាប់ពីបានឃើញរូបថតរបស់ ពេជ្រ ថៃ មើលបញ្ជីអ្នកចូលបុណ្យដោយយកចិត្តទុកដាក់ជាទីបំផុត ។ យ៉ាងណាមិញ នេះគ្រាន់តែជាការសង្ស័យរបស់មហាជនតែប៉ុណ្ណោះ ។

សូមបញ្ជាក់ថា ចាប់តាំងពីម៉ែចាស់ ធ្លាក់ខ្លួនឈឺមក ពេជ្រ ថៃ បានចំណាយពេលរបស់ខ្លួនទៅមើលថែទាំ រហូតដល់កាលពីរាត្រីថ្ងៃទី ៦ ខែសីហា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ ដោយសារតែស្ថានភាពចាស់ជរា ម៉ែចាស់ក៏បានលាចាកលោក ធ្វើឱ្យ ពេជ្រ ថៃ ក៏ដូចជាក្រុមគ្រួសារទាំងមូល សោកសង្រេងយ៉ាងខ្លាំង ៕
សហការី KBN