សិល្បៈ៖ ខណៈដែលវិស័យអចនៈទ្រព្យជាពិសេសផ្នែកខាងដីឡូតិ៍កំពុងតែមានសន្ទុះខ្លាំងនៅក្នុងប្រទេសកម្ពុជា លោក ឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា ក៏បានចាប់ដៃគូសហការជាមួយលោក ព្រាប សុវត្ថិ ដើម្បីពង្រីកអាជីវកម្មនេះឱ្យកាន់តែខ្លាំងឡើង ហើយស្រាប់តែពេលនេះទៀតឧកញ៉ាដែលមានប្រវត្តិជាពលករកូរ៉េរូបនេះ ក៏បានងាកមកចាប់ដៃគូសហការជាមួយលោក ខេមរៈ សិរីមន្ត ម្នាក់ទៀត ដែលដំណឹងនេះបានធ្វើឱ្យមហាជន ជាពិសេសអ្នកនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកចាប់អារម្មណ៍យ៉ាងខ្លាំង ។

ចំពោះគម្រោងដីឡូតិ៍ថ្មីដែលតារាចម្រៀង ខេមរៈ សិរីមន្ត និងឧកញ៉ាឡេង ណាវ៉ាត្រា បេីកគម្រោងដីឡូតិ៍ថ្មី មានទីតាំងជាប់រោងចក្រទំហំ ៣២ហិកតាកំពុងដំណេីរការស្រាប់ ជាប់ផ្ទះប្រជាពលរដ្ឋ មានប្រព័ន្ធទឹករដ្ឋ ភ្លេីងរដ្ឋ ផ្លូវក្រាលបេតុងកម្រាស់ ២តឹក ។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ គេសង្កេតឃើញថា តារាសិល្បៈជាច្រើនបានងាកមកចាប់របរពុះដីឡូតិ៍លក់ ដែលក្រៅពីលោក ព្រាប សុវត្ថិ និង លោក ខេមរៈ សិរីមន្ត នៅមានលោក អ៊ីណូ លោកប៉ែន ចំរ៉ុង លោក ហេង ប៊ុនលាភ លោក យុត្ថារ៉ា ឆាន់នី និងអ្នកនាង ខ្ញុង ជាដើម ៕
សហការី KBN