សិល្បៈបរទេស៖ នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ នេះ តារាចម្រៀងកូរ៉េ CL ដែលជានិមិត្តរូបនៃអ្នកគាំទ្ររាប់សែន លាននាក់ នៅអាស៊ី ក៏ដូចជាអាមេរិក បានបង្ហាញខ្លួនដ៏គួរឱ្យភ្ញាក់ផ្អើលបំផុតនៅព្រលានយន្តហោះ Incheon ជាមួយរូបរាងដ៏ធាត់ស្ទើរមើលមិនស្គាល់ទៅហើយ ។

យោងតាមការបង្ហើបរបស់ CL នៅលើគណនី Twitter របស់នាង បានឱ្យដឹងថា សម្រាប់ដំណើរលើកនេះគឺឆ្ពោះទៅកាន់ប្រទេសសិង្ហបុរីដើម្បីចូលរួមការប្រគុំតន្ត្រី MTV Spotlight @ Hyperplay នៅទីនោះ ។

យ៉ាងណាមិញ ចំពោះរូបរាងដ៏ធាត់នឹកស្មានមិនដល់របស់ CL បានធ្វើឱ្យអ្នកគាំទ្រព្រួយបារម្ភ និងកាត់យល់ថា តារាចម្រៀងស្រីវ័យ ២៧ឆ្នាំរូបនេះកំពុងស្មុគស្មាញខ្លាំងជាមួយផលិតកម្ម YG របស់នាង ។

អ្នកគាំទ្របាននិយាយយ៉ាងដូច្នេះថា «CL កំពុងស្ថិតនៅក្នុងសភាពតានតឹងខ្លាំង ចង់សួរ YG ថាតើពេលណាអាល់ប៊ុមរបស់នាងចេញ? ខ្ញុំបានដឹងថាបច្ចុប្បន្ននេះនាងរស់នៅតែបរទេសទេ និងមិនចូលចិត្កកន្លែងដែលមានមនុស្សច្រើន ព្រមទាំងប្រុងប្រយ័ត្នខ្លាំងបំផុតលើករណីណាមួយដែលនាងអាចនឹងធ្វើខុស…ខ្ញុំអាណិតនាងខ្លាំងណាស់ ប្រហែលពេលនេះនាងបានធូរស្រាលបន្តិចហើយ ដោយសារតែការហូបបំបាត់ភាពតានតឹង…ខ្ញុំសង្ឃឹមថានាងនឹងអាចលើកទឹកចិត្តខ្លួនឯង ពួកយើងនៅតែរង់ចាំនាងត្រឡប់មកវិញ និងនៅតែស្រឡាញ់ CL ជានិច្ច…» ។
ទន្ទឹមគ្នានេះដែរ ក៏មានអ្នកគាំទ្រជាច្រើននាក់ផ្សេងទៀតពុំបានខ្វាយខ្វល់ជាមួយសភាពកន្ធាត់របស់ CL ឡើង ដោយពួកគេលើកឡើងថា នាងនៅតែអស្ចារ្យ និងស្អាតជានិច្ច ៕
សហការី KBN
Koreaboo

CL កាលពីមុន