ដោយ៖ អឹម សុនាថ
នៅពេលដែលអ្នកញញឹម ពិភពលោករបស់អ្នក ក៏ញញឹមជាមួយអ្នក ហើយទិដ្ឋភាពបែបបនេះ វាស្រស់ស្អាតណាស់។ ពិភពរបស់អ្នក ក៏ទទួលបាននូវភាពស្រស់ស្រាយ និងការលើកទឹកចិត្ត។ ពិតណាស់ ការញញឹម វារាលដាដូចជាជំងឺឆ្លងដូច្នោះដែរ ប៉ុន្តែនោះគ្រាន់តែជាមន្តស្នេហ៍មួយ ក្នុងចំណោមឥទ្ធិពល ជាច្រើននៃស្នាមញញឹមប៉ុណ្ណោះ។

ក្រុមអ្នកស្រាវជ្រាវជាច្រើន បានចងក្រងរួចហើយនូវបញ្ជីដ៏វែងមួយ​ស្តីពីអត្ថប្រយោជន៍នៃការញញឹម។ ប៉ុន្តែអ្វីដែលគួឲ្យចាប់អារម្មណ៍បំផុតនោះគឺ ការញញឹម នឹងជួយឲ្យអ្នកអាយុជាង៧ឆ្នាំ វែងជាងអ្នកមិនញញឹម។

១. ការញញឹមធ្វើឲ្យអ្នកមើលទៅក្មេងជាងវ័យ, ថ្វីបើការញញឹមមួយនេះ ពុំបានផ្តល់ជាអត្ថប្រយោជន៍អ្វីក៏ដោយ ប៉ុន្តែគេជឿថា មនុស្សភាគច្រើនមិនអាចបដិសេធនឹងការពិតនេះឡើយ។ ក្រុមអ្នកស្រាវជ្រាវសាកលវិទ្យាល័យ Missouri-Kansas City (UMKC) បានធ្វើតេស្តនឹងទ្រឹស្តីដ៏មានប្រជាប្រិយភាពនោះនិងបានរកឃើញថា ស្នាមញញឹម អាចបណ្តាលឲ្យអ្នកដទៃដឹងថាអ្នកក្មេងជាងវ័យរបស់អ្នក។ ពិតហើយ ក្នុងការសិក្សាតូចមួយ ក្រុមសិស្សមហាវិទ្យាល័យ បានដឹងថា មនុស្សចាស់ជាងដែលមានស្នាមញញឹមរីករាយនៅលើផ្ទៃមុខ គឺក្មេងជាងអាយុ។ ​អ្នកដែលមានមុខចងចញ្ចើម ត្រូវបានចាត់ចំណាត់ថ្នាក់ថា មើលទៅចាស់ជាង។

ត្រង់នេះ មានន័យថា ការញញឹម ផ្តល់ឲ្យអ្នកនូវការលើកមុខពាក់កណ្តាល។ ការលើក ជ្រុងទាំងពីរនៃមាត់របស់អ្នក គឺលើកមុខទាំងមូលរបស់អ្នក ក្នុងនោះមានទាំងថ្ពាល់ ថ្គាមក្រោម និងក។ សាកល្បងពេលនេះ អ្នកនឹងនៅសល់ប្រាក់១៥០០០ដុល្លារអាមេរិកក្នុងការវះកាត់កែសម្រស់ ដោយគ្រាន់តែញញឹម។
២. ការញញឹមអាចធ្វើឲ្យអ្នកមើលទៅស្គមជាង, នៅក្នុងការសិក្សាថ្មីៗមួយដោយនិស្សិតចិត្តសាស្ត្រវ័យក្មេងម្នាក់ នៅ UMKC ឲ្យដឹងថា មុខក្រៀមក្រំ សែលដាក់លើអេក្រង់កុំព្យូទ័រ ត្រូវបានគេវិនិច្ឆ័យថា ធាត់ជាងទឹកមុខរីករាយ។

៣. ការញញឹម លើកកំពស់អារម្មណ៍អ្នក និងបង្កើតអាម្មណ៍សុខុមាលភាព, នៅពេលចិត្តវិទូខាងអាក្បកិរិយា  អ្នកស្រី Sarah Stevenson សរសេរនៅក្នុងគេហទំព័រថា «គ្រប់ពេលដែលអ្នកញញឹម អ្នកបានដាក់ចំណែកអារម្មណ៍ល្អបន្តិចចូលទៅក្នុងខួរក្បាលរបស់អ្នក»។
៤. ការញញឹម នាំមកនូវក្តីសុខកាន់តែច្រើននៅក្នុងខួរក្បាល​, អ្នកពិតជាមិនជឿចំណុចនេះទេ ប៉ុន្តែយោងតាមលោក Ron Gutman អ្នកនិពន្ធសៀវភៅ ការញញឹម៖ ថាមពលដ៏ភ្ញាក់ផ្អើល​នៃអំពើធម្មតា(of Smile: The Astonishing Powers of a Simple Act) ​ឲ្យដឹងថា «ក្រុមអ្នកស្រាវជ្រាវអង់គ្លេស បានរកឃើញថា ញញឹមម្តង អាចប​ង្កើតកម្រិតនៃការដាស់ស្មារតីខួរក្បាលស្មើគ្នានឹងសូកូឡា២០០០ដើម»។

៥. សូម្បីតែការញញឹមដោយបង្ខំក៏អាចនាំឲ្យមានការលើកទឹកចិត្តដែរ, តាមធម្មតា យើងគិតថា បទពិសោធន៍វិជ្ជមានមួយ គឺអ្វីមួយដែលធ្វើឲ្យយើងញញឹម។ ដោយសារនេះជាការពិត ដូច្នេះវាក៏ជាការពិតដែរថាការសម្រេចចិត្តញញឹម ក៏អាចផ្តល់ឲ្យនូវបទពិសោធន៍វិជ្ជមានមួយ។ ព្រះពទ្ធ ក៏បាននិ​យាយថា «ពេលខ្លះ ក្តីត្រេកអររីករាយរបស់អ្នកគឹជាប្រភពនៃការញញឹមរបស់អ្នក ប៉ុន្តែការញញឹមរបស់អ្នកអាចជាប្រភពនៃក្តីត្រេកអររីករាយរបស់អ្នកដែរ»។ សូម្បីតែអ្នកបង្ខំរុញមាត់អ្នកឲ្យញញឹម ក៏អ្នកមានអាម្មណ៍ប្រសើរឡើងដែរ។ ចំឡែកមែនទេ ប៉ុន្តែវាពិត។

ដូច្នេះ បើសិនជាអ្នកមានអារម្មន៍ខូចចិត្ត ការញញឹមនឹងផ្តល់ឲ្យអ្នកនូវការលើកទឹកចិត្តមួយ។ ចូរចាំថា ការផ្លាស់ប្តូរអាកប្បកិរិយាអ្នក ពិតជាអាចប្តូរអាម្មណ៍ខាងក្នុងរបស់អ្នកបាន។ និយាយម្យ៉ាងទៀតគឺថា «បើសិនអ្នកធ្វើឲ្យមុខញញឹមបាន អ្នកពិតជាមានអារម្មណ៍​រីករាយជាង»។


៦. ការញញឹម អាចទស្សន៍ទាយ ពីការពេញចិត្តក្នុងអាពាហ៍ពិពាហ៍, ក្នុងការសិក្សាមួយរបស់លោក Gutman ឲ្យដឹងថា ការញញឹមរបស់និស្សិត ត្រូវបានវាស់វែង ហើយការញញឹមរបស់ពួកគេ បានទស្សន៍ទាយពីការពេញចិត្តខាងអាពាហ៍ពិពាហ៍យូរអង្វែងរបស់មនុស្ស។

៧. ការញញឹមធ្វើឲ្យហាក់សុភាពរាបសារ អាចចូលចិត្តបាន និង​មានសមត្ថភាព, ចំណុចពីរដំបូង ហាក់ឡូហ្សិក ប៉ុន្តែការញញឹម ឬធ្វើឲ្យអ្នកហាក់មានសមត្ថភាពមែនទេ? បើសិនជាអ្នកមើលទៅក្រៀមក្រំ ឬអន្ទះសារ ប្រហែលអ្នកផ្សេងសង្ស័យថាតើអ្នកកំពុងធ្វើអ្វីហើយ។ ដូច្នេះប្រហែលជាការញញឹមធម្មតាមួយ អាចជាសញ្ញាផ្លូវកាត់នៃការជោគជ័យខាងមុខជំនួញ។

៨. ការញញឹម ធ្វើឲ្យអ្នកមានអាយុវែង, គម្រោងការស្រាវជ្រាវឆ្នាំ២០១០ របស់សាកលវិទ្យាល័យ Wayne State បានសិក្សាពីស្នាមញញឹមរបស់កីឡាករបាល់បោះក្របខណ្ឌកំពូលក្នុងទស្វត្សរ៍ឆ្នាំ១៩៥០ ដោយរកឃើញថា អាយុកាលរបស់កីឡាករញញឹម ពិតជាវែងជាអាយុកាលនៃអ្នកមិនញញឹម។ អ្នកនិពន្ធ Gutman បានសរសេរថា៖​«ក្រុមអ្នកស្រាវជ្រាវ បានរកឃើញថា កីឡាករ ដែលមិនញញឹមក្នុងរូបថត រស់នៅបានជាមធ្យម ៧២,៩ឆ្នាំ រីឯកីឡាករដែលមានស្នាញញឹមចិញ្ចាច​រស់នៅជាមធ្យមស្ទើរតែ៨០ឆ្នាំ»។ ដូច្នេះការញញឹម ធ្វើឲ្យអ្នករស់បានជាង៧ឆ្នាំទៀត។

៩. ការញញឹម មានលក្ខណៈឆ្លង, ដូចដែលបានលើកឡើងពីខាងដើមមកហើយថា ការញញឹមគឺជារោគឆ្លង។ វាត្រឹមតែជាអ្នកល្បីឈ្មោះទេ គឺអ្នកហ្នឹងតែម្តង ដែលអាចធ្វើឲ្យបន្ទប់មួយរិករាយ បើសិនជាអ្នកញញឹម។ បើសិនជាអ្នកចូលចិត្តជួយអ្នកដទៃ ទង្វើរបស់អ្នកមិនត្រឹមតែធ្វើអ្នកញញឹមទេ តែអ្នកគ្រប់គ្នានៅជំវិញអ្នក ក៏អ្នកនឹងឃើញតែស្នាញញឹមដែរ៕