ភ្នំពេញ៖ ថៅកែក្រុមហ៊ុនរថយន្តក្រុងមួយ និងជាអ្នកធ្វើការនៅក្រសួងមហាផ្ទៃ បានរកនូវការចោទប្រកាន់ថា ខ្ចីរថយន្តគេជិះហើយ យកទៅបញ្ចាំ និងត្រូវម្ចាស់សរសេរបង្ហោះ នៅលើគណនីហ្វេសប៊ុករបស់គាត់។

បើយោងតាមគណនី Morm Ma Leak បានសរសេរថា ថៅកែក្រុមហ៊ុនរថយន្តក្រុងមួយ និងជាអ្នកធ្វើការនៅក្រសួងមហាផ្ទៃបាន​មក​សុំខ្ចីឡាន LEXUS ES300 របស់នាងខ្ញុំ ជិះទៅធ្វើការនៅខេត្ត៣ថ្ងៃ​ ដោយហេតុថា ឡានរបស់គាត់ខូច គាត់ត្រូវចុះទៅបំពេញការងារនៅតាមខេត្ត។ ប៉ុន្តែដោយសារមានការយោគយល់ ព្រោះធ្លាប់ស្គាល់គ្នា ក៏អោយ…… 3ថ្ងៃឡើងដល់១អាទិត្យ…. ១អាទិត្យឡើងដល់១ខែ….។ នៅពេលបាត់យូរពេកនាងខ្ញុំបានសួរនាំគាត់ពីរឿងឡាន បែរជាគាត់និយាយថា មានអីឡើងមកនិយាយនៅផ្ទះគាត់​មក (ផ្ទះគាត់នៅព្រៃសរភ្នំពេញ)។​ នៅពេលខ្ញុំទៅដល់ផ្ទះរបស់គាត់ ស្រាប់តែក្រុមគ្រួសាររបស់គាត់ទាំងមូលបានមកនិយាយមួយនាងខ្ញុំថា ពួកគាត់សុំពេលមួយខែ គាត់នឹងដោះស្រាយឡានខ្ញុំ មកឲ្យខ្ញុំវិញ។

ប្រភពព័ត៌មានដដែល បានបន្តសរសេរបន្តថា នៅពេលនោះ នាងខ្ញុំចាប់ផ្ដើមឆ្ងល់ ហើយសួរនាំសួរគាត់ថា ឡានខ្ញុំទៅណា? ពុទ្ធោ… លោកម្ចាស់ក្រុមហ៊ុនដ៏ខ្ពង់ខ្ពស់ លោកទៅជួលឡាន Rang Rover ពីឃ្លាំងលក់រថយន្ដជិះ​ ហើយជិះ Rang Rover គេឡើងឡោកខូច​ឡានគេ អត់លុយធ្វើឡានសងគេ ក៏បែកគំនិតខ្ចីលុយគេ(ដោយយកឡាននាងខ្ញុំទៅបញ្ចាំ)។ លោកគិតអី…. លោកមានសួរនាងខ្ញុំជាម្ចាស់របស់ទេ? លោក… ហេតុម្ដេចបានហ៊ានអារកាត់របស់អ្នកដទៃ……………. ហឺ…..​ខ្ញុំនិយាយលែងចេញ…..​ប្រឹងស្ដាប់បន្ដនូវសម្ដីគ្រួសារគាត់…. ដោយមានការអង្វរករពីឪពុករបស់គាត់។ ភាសាទទួលខុសត្រូវរបស់គ្រួសារគាត់ថាថ្ងៃទី១២ ខែមិថុនាឆ្នាំ២០១៨ គាត់នឹងដោះស្រាយ លោះឡានរបស់នាងខ្ញុំមកឲ្យខ្ញុំវិញ។ ដោយសារមានការយោគយល់ដល់ទឹកចិត្តឪពុកម្ដាយក្រុមគ្រួសារ​(គាត់ពោលថាលុយ10000ដុល្លារ វាច្រើនណាស់សម្រាប់គាត់សុំពេលតិចសិន) ​ខ្ញុំក៏យល់ព្រម……. ថ្ងៃ12ខែ06………… ឡើងដល់13ខែ07នៅតែគ្មានដំណោះស្រាយជូនខ្ញុំ។

ប្រភព័ត៌មានដដែល បានបន្តថា​ មុននឹងនាងខ្ញុំបង្ហោះហ្វេសប៊ុក នាងខ្ញុំបានតេទូរស័ព្ទទាក់ទងរកគាត់ គាត់បានឲ្យខ្ញុំទាក់ទងទៅក្រុមគ្រួសារគាត់ដូចមុនដដែល….. Ok ខ្ញុំក៏ទាក់ទងទៅបងស្រីរបស់គាត់តាមទូរស័ព្ទ……. ទីបំផុតដំណោះស្រាយរបស់គាត់ គឺគ្មាន។ គាត់និយាយថា គាត់អស់ហើយ គ្រួសារគាត់គ្មានលុយទេ…. ខ្ញុំនិយាយតបទៅបងស្រីរបស់គាត់វិញថា រឿងគ្រួសាររបស់គាត់អស់ មិនអស់ ខ្ញុំមិនដឹងទេ។ ខ្ញុំសួរថា ឡានខ្ញុំដោះស្រាយយ៉ាងម៉េច? គាត់និយាយដូចដើម ហើយសុំជួបប្ដីខ្ញុំ ខ្ញុំថាមានអីនិយាយជាមួយខ្ញុំមក ខ្ញុំជាម្ចាស់របស់ តែគាត់ថា គាត់មិននិយាយនឹងខ្ញុំទេ។ បើខ្ញុំនៅតែចង់និយាយរឿងឡានហ្នឹងជាមួយគាត់ទៀត ខ្ញុំនឹងក្លាយទៅជាមនុស្សរំខានពេលវេលាគាត់…..អូហ៍! ហូ….. សម្ដីឡូយទាំងគ្រួសារប្រែប្រួលលឿនម្ល៉េះ។ ដំបូងបើគ្រួសារអ្នកមិនអង្វរខ្ញុំ ក៏ខ្ញុំមិនបានមកខាតពេលជាមួយអ៊ីចឹងដែរ​ ហើយអ្នកណាដែលអ្នកខាតពេលពិតប្រាកដ គឺនាងខ្ញុំ។

ទោះជាយ៉ាងណា អ្នកម្ចាស់គណនី និងជាម្ចាស់រថយន្តខាងលើ មិនបានបញ្ជាក់ពីឈ្មោះក្រុមហ៊ុនរថយន្ត និងអត្តសញ្ញាណពិតប្រាកដរបស់អ្នកខ្ចីរថយន្តរបស់នាងទៅបញ្ចាំនោះទេ៕