ฺពុទ្ធបរិស័ទ្ទ ប្រញាប់ចាកចេញ ពីវត្ទចំការខ្សាច់ ពេលទឹកហូរចូលកាន់តែខ្លាំង

ខណ្ឌដង្កោ៖  វត្តព្រះពុទ្ធសាសនា ដែលឈ្មោះចំការខ្សាច់ ដែលតាំងនៅលើត្រោយខាងត្បូងនៃស្ទឹងព្រែកត្នោត ស្ថិតក្នុងសង្កាត់ស្ពានថ្ម នៃខណ្ឌដង្កោ ត្រូវបានលិចលង់ទាំងស្រុងហើយកាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី២០ កក្កដានេះ ក្នុងជម្រៅទឹកត្រឹមចង្កេះ និងកន្លែងខ្លះ ត្រឹមក ខណៈបរិមាណទឹកស្ទឹងព្រែកត្នោត បានបន្តកើនឡើងកាន់តែខ្លាំងឡើង ខណៈទឹកភ្លៀងនៅតំបន់ខ្សែទឹកខាងលើនៅក្នុងខេត្តកំពង់ស្ពឺ នៅតែបន្តបង្អុរជារឿយៗ។

Posted by អ៊ឹម សុនាថ on Friday, 20 July 2018

កុមារជាច្រើន ដែលសាលាត្រូវបិទ សប្បាយនឹងទឹកជំនន់ ពីថ្ងៃព្រហស្បតិ៍

ទឹកត្រូវបានហូរកាត់វត្តតាំងពីវេលវម៉ោង៩ព្រឹក ហើយសាលាមថមសិក្សានៅទីនោះ ត្រូវបានបិទទ្វារជាលើកទីមួយ ជាមួយជម្រៅទឹកត្រមជង្គង់ក្នុងថ្នាក់រៀន។ រថយន្តប្រមាណជា១០គ្រឿង របស់ពុទ្ធបរិស័ទ្ទ ដែលបាននាំយកទានព្រះវស្សា និងបច្ច័យ ទាយទានផ្សេងៗ ទៅប្រគេន ក៏ត្រូវប្រញាប់ប្រញាល់ ចាកចេញជាបន្ទាន់ ខណៈទឹកបានហូរចូលកាន់តែលឿន និងកាន់តែខ្លាំង ខណៈកុមារមួយចំនួន ដែលទំនងជាសិស្សសាលាបឋមសិក្សារនោះ នៅតែបន្តមុជទឹកលេង និងជិះកង់កាត់ទឹកក្នុងវរិវេណនេះ ខណៈជម្រៅទឹកនៅត្រឹមជង្គង់នៅឡើយ។
នេះគឺជាការឡាយផ្ទាល់របស់ព្រះតេជគុណ Yen Rotanaksotheavy។

ផ្សាយផ្ទាល់: ទឹកជំនន់បានឡើងលិចនៅក្នុងវត្តចម្ការខ្សាច់ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោរាជធានីភ្នំពេញ។ព.ស.២៥៦២-២០-៧-២០១៨។012886499/010886499

Posted by Yen Rotanaksotheavy on Friday, 20 July 2018

ជំនន់ទឹកភ្លៀងក្នុងបរិមាណដ៏សន្ធឹកសន្ធាប់នៃស្ទឹងព្រែកត្នោត ដែលមានប្រភពតាំងពភ្នំឱរ៉ាល់ បានបង្កការព្រួយបារម្ភដល់ប្រជាពលររដ្ឋ ដែលលិចលង់ សរុប១៩ភូមិ​ មានចំនួន១៩៦គ្រួសារ ក្នុង៦សង្កាត់ នៃខណ្ឌដង្កុោ ក្នុងនោះរួមមាន សង្កាត់គងនយ សង្កាត់ស្ពានថ្ម សង្កាត់​សាក់សំពៅ សង្កាត់ទៀន សង្កាត់ព្រៃស និងសង្កាត់ជើងឯក ដែលមានទីលំនៅនៅផ្នែកខាងក្នុងនៃទំនប់សន្តរស្ទឹង ត្រូវបានលិចលង់ និងត្រូវបានតាមដាម អង្កេតពីក្រុមអាជ្ញាធរសង្កាត់ ខណ្ឌ និងក្រុមអ្នកជំនាញពីក្រសួងធនធានទឹក និងឧត្តុនិយម។

វត្តសាកសំពៅ

ចំណែកឯវត្តផ្សេងទៀត នៅក្នុងសង្កាត់សាក់សំពៅ សង្កាត់ស្ពានថ្ម និងសង្កាត់គងនយ នៃខណ្ឌដង្កោ រាជធានីភ្នំពេញ មានវត្តសាក់សំពៅ វត្តកំពង់ក្តុល និងវត្តហារាម ទឹកបានចូលដល់ក្នុងបរិវេណវត្តបណ្តើរៗហើយ ខណៈសាលាបឋមសិក្សាដែលស្ថិតក្នុងអារ៉ាមទាំងនេះ ក៏បិទទ្វារដូចគ្នា។

មន្ត្រីបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយម កំពុងអន្តរាគមន៍ទប់ទល់នឹងជំនន់ស្ទឹងព្រែកត្នោត នៅចំណុចសង្កាត់ព្រៃវែង ខណ្ឌដង្កោ ដើម្បីការពារកុំឱ្យទឹកជំនន់ស្ទឹងព្រែកត្នោត ហូរចូលរាជធានីភ្នំពេញ ។

ទឹកស្ទឹងព្រែកត្នោត ក្រោយវត្តសាកសំពៅ

ថ្ងៃសុក្រ ៨កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ត្រូវនឹង, ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ លោកវរសេនីយ៍ឯក ជឹម សីុថា អធិការនគរបាលខណ្ឌដង្កោបានដឹកនាំកម្លាំងចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់ និងជួយទប់ទំនប់ទ្វារទឹកតាមបណ្តោយសន្តរស្ទឹង ផ្លូវដែលរូងនាគហូរច្រោះ និងជួយដឹកជញ្ជូនសម្ភារៈប្រជាពលរដ្ឋមកលើទីទួលសុវត្ថិភាព។ ក្នុងការចុះត្រួតពិនិត្យនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម កែប ជុតិមា ប្រធានក្រុមការងារ ចុះជួយ ខណ្ឌដង្កោ ,លោកជំទាវ ក្រូច សំអាន តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ,ឯកឧត្តម លោក-លោកស្រី ក្រុមការងារខណ្ឌដង្កោ លោក-លោកស្រី ចៅសង្កាត់ផងដែរ។

ទឹកជំនន់ បានហូកាត់ផ្លូវជាតិលេខ៥ ត្រង់គ.ម.​៩០ ជាថ្មី។ រូបថត ឯឧ វ៉ី សំណាង

នៅឯខេត្តកំពង់ស្ពឺ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨នេះដែរ រដ្ឋបាលខេត្តកំពង់ស្ពឺ បានចេញសេចក្តីជូនដំណឹងដល់បងប្អូនសាធារណៈជនដែលមានបំណងធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុ និងខេត្តកោះកុង ឲ្តងាកទៅ ប្រើប្រាស់ផ្លូវវាងតាមផ្លូវជាតិលេខ ៤១ និងផ្លូវជាតិលេខ ៣វិញ ដោយហេតុថា ជំនន់ទឹកភ្លៀងហូរកាត់កំណាត់ផ្លូវជាតិលេខ ៤ ស្ថិតនៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ត្រង់គីឡូម៉ែត្រលេខ ៩០ (ខេត្តកំពង់ស្ពឺ) និងគីឡូម៉ែត្រលេខ ១៥ (ខេត្តព្រះសីហនុ និងខេត្តកោះកុង) មិនអាចធ្វើចរាចរណ៍បាន៕ អ៊ឹម សុនាថ

សាលាសង្កាត់គងនយ ក៏លិចព្រោះតាំងនៅផ្នែកខាងក្នុងនៃសន្តរស្ទឹងព្រែកត្នោត
ប៉ុស្តិ៍នគរបាលស្មានថ្ម ក៏លិចព្រោះតាំងនៅផ្នែកខាងក្នុងនៃសន្តរស្ទឹងព្រែកត្នោត
ទឹកស្ទឹងព្រែកត្នោត នៅត្រង់ស្ពានក្រោយវត្តហារាម

បឋមសិក្សា វត្តហារាម ក៏ត្រូវបិទទ្វារ ដោយសារជំនន់ស្ទឹងព្រែត្នោត

ទ្វារទឹក ត្រង់ភូមិអន្លង់គង ត្រូវបានដាក់ដាក់ខ្សាច់ទប់
ទ្វារទឹកសាក់សំពៅ ត្រូវបានបិទជិត
ទ្វារទឹក ភូមិអន្លង់គង នៅបន្តហូរនៅឡើយ