ក្រុងសឹង្ហបុរី៖
យោងតាមក្រុមហ៊ុន SkyTrax ដែលបានធ្វើការស្ទង់មតិ ជាមួយអ្នកធ្វើដំណើរជាង២០លាននាក់រឪងរាល់ឆ្នាំ ឲ្យដឹងថា ក្រុមអ្នកធ្វើដំណើរ បានបោះឆ្នោតឲ្យអាកាសចរណ៍សឹង្ហបុរី (Singapore Airlines) គឺជាអាកាសចរណ៍ល្អបំផុត ក្នុងពិភពលោក។ អាកាសចរណ៍ថៃ Thai Airways International ត្រូវបានវិនិច្ឆ័យថា ជាគាសចរណ៍លំដាប់ទី១០។

Singapore Airways ក៏ត្រូវបានជាប់ឈ្មោះជាល្អបំផុតខាងថ្នាក់ទី១ដែរ។ នេះ គឺជាលើកទី៤ហើយ ដែលក្រុមហ៊ុនអាស៊ីនេះ បានឈ្នះតំណែងកិត្តិយសនេះ ចាប់តាំងពីការប្រគលរង្វាន់ប្រចាំឆ្នាំនេះ ត្រូវបានបង្កើតក្នុងឆ្នាំ១៩៩៩។

សម្រាប់រយៈពេល២ឆ្នាំចុងក្រោយនេះ អាកាសចរណ៍សឹង្ហបុរី បានធ្វើការផ្លាស់ប្តូរទម្រង់បន្ទប់យន្តហោះរបស់ខ្លួនដើម្បីផ្តល់ជូននូវទូរកំសាន្តកាន់តែធំ និងមានទីធំទូលាយ ក្នុងនោះមានទាំងបន្ទប់គ្រែ២ នៅក្នុងបន្ទប់ថ្នាក់ទី១នៃយន្តហោះ A380 និងគ្រែផ្ទះល្វែងពេញសម្រាប់ថ្នាក់ជំនួញនៅក្នុងការហោះហលើរក្នុងតំបន់ ដើម្បីជួយប្រកួតប្រជែងនឹងក្រុមហ៊ុនយន្តហោះតំបន់មជ្ឈិមបូព៌ា។

អាកាសចរណ៍នេះ គ្រោងនឹងចាប់ផ្តើមការហោះហើរអត់ឈប់ឡើងវិញ ទៅកាន់ក្រុងញូវយ៉កពីក្រុងកោះនេះ ក្នុងខែតតុលាខាងមុខ បន្ទាប់ពីអាក់ខាន៥ឆ្នាំ។

ក្រុមហ៊ុនអាកាសចរណ៍អាស៊ីជាច្រើន បានស្ថិតក្នុងបញ្ជីអាកាសចរណ៍ល្អនេះដែរ ដោយមាន៧អាកាសចរណ៍ក្នុងចំណោមអាកាសចរណ៍កមពូលទាំង១០នៅឆ្នាំនេះ ក្នុងនោះមាន All Nippon Airways របស់ជប៉ុន Cathay Pacific Airways របស់តៃវ៉ាន់ Garuda Indonesia របស់ឥណ្ឌូនេស៊ី និង Thai Airways របស់ថៃ។


អាកាសចរណ៍ Qatar Airways និង Emirates ដែលមានមូលដ្ឋាននៅតំបន់ឈូងសមុទ្រពែក្សរ៍ ទទួលបានចំណាត់ថ្នាក់ទី២ និងទី៤។ អាកាសចរណ៍អាល្លឺម៉ង់ គឺជាអាកាសចរណ៍អឺរ៉ុបតែមួយ ដែលបានចូលក្នុងចំណោមកំពូលទាំង១០ ខណៈគ្មានសូម្បីតែមូយក្រុមហ៊ុនមកពីអាមេរិក។
អាកាសចរណ៍ Bangkok Airways បានលេខ២១ ហើយ AirAsia បានលេខ២៨៕