ហ្វូងមនុស្ស និងសាច់ញាតិ ដើរតាមក្រោយកុមារទាំង១២នាក់ ដែលមើលទៅតីករាយ និងមានសុខភាពល្អ

ខេត្តឈាងរ៉ៃៈ ក្មេងប្រុស១២នាក់ និងគ្រូបង្វឹកបាល់ទាត់របស់ពួកគេ ដែលបានរួចរស់ជិវិតក្នុងការសង្គ្រោះដ៏វិនាដកម្មនិងគ្រោះថ្នាក់បំផុតពីរូងភ្នំលិចទឹកថៃ បាននិយាយជាសាធារណៈអំពីពិសោធគួរឲ្យខ្លាចមិនគួរឲ្យជឿជាលើកទី១ ពីរាត្រីថ្ងៃពុធនៅឯសន្និសីទកាសែតមួយ ដែលត្រូវបានផ្សាយទៅទូទាំងពិភពលោក។

សមាជិកក្រុមជ្រូកព្រៃនេះ មើលទៅមានសុខភាពល្អ និងរីករាយ ខណៈពួកគេបានឆ្លើយនឹងសំនួរជាច្រើនអំពីរយៈពេល៩ថ្ងៃ ដែលពួកគេបានស្ថិតនៅក្នុងភាពងងិតដូចឋាននរក មុនពេលត្រូវបានរកឃើញដោយសមាជិកនៃក្រុមសង្គ្រោះអន្តរជាតិ។

ហ្វូងមនុស្ស និងសាច់ញាតិ ដើរតាមក្រោយកុមារទាំង១២នាក់ ដែលមើលទៅតីករាយ និងមានសុខភាពល្អ

ហ្វូងមនុស្សណែនណាន់តាន់តាប់ បានស្វាគមយុវជនទាំងនេះ បន្ទាប់ពីពួកគេត្រូវបានចេញពីមន្ទីរពេទ្យក្នុងខេត្តឈាងរ៉ៃ និងបានមើលពួកគេលេងបាល់ទាត់លើទីលានបណ្តោះអាសន្នតូចមួយ មុនពេលចូលមកអង្គុយលើកៅអីពួកគេ។

ខណ៖ក្រុមក្មេងប្រុសទាំងនេះ ត្រូវបានសួរយ៉ាងផ្អែមល្ហែមអំពីបទេះពិសោធន៍គយរឲ្យខ្លាចរបស់ពួកគេ កីឡាករក្រុមជ្រូកព្រៃ កុមារអាប់ឌុល សំអន វ័យ១៤ឆ្នាំ បាននិយាយពីការសង្គ្រោះ សែលក្រុមក្មេងៗត្រូវបាននោះថា៖ «វាគឺជាអព្ភូតហេតុមួយ»។

គ្រូបង្វឹកឯក្កពល ចាន់តាវង្ស បាននិយាយថា កម្លាំងរបស់សាច់ញាត្តិ ឬចំណូចខ្សោយរបស់ក្មេងប្រុសទាំងនេះ មិនបានកំណត់ជាបទបញ្ជា ដែលពួកគេត្រូវបានជម្លៀសចេញនោះទេ។ លោកបានបន្ថែមទឪតថា ក្មេងប្រុសទាំងនោះ នឹងបួសជាសង្ឃ ជាការដឹងគុណដល់អតីតសមាជិកឆ្មាទឹកម្នាក់ ដែលបានស្លាប់នៅក្នុងបេសកកម្មនោះ។

ក្រូបង្វឹកបាល់ទាត់ លោក ឯក្កពល ចាន់តាវង្ស

ក្មេងប្រុសទាំងនោះ មិនបាលទទួលទានអាហារអ្វីសោះ រហូតដល់ពួកគេត្រូវបានរកឃើញសែនជ្រៅក្នុងបណ្តាញរូងភ្នំនោះ ដោយអាចរក្សាជីវិតបានដោយសារតែផឹកទឹកដែស្រក់ចុះតាមជញ្ជាំងរូង និងពីពិតានរូងភ្នំ។
ប៉ុន្តែក្រុមវេជ្ជបណ្ឌិត បាននិយាសយថាអ្នកទាំង១៣នាក់នោះស្ថិតក្នុងសុខភាពរាងកាយ និងផ្លូវចិត្តល្អ បន្ទាប់ពីទទួលការព្យាបាលមើលថែទាំក្នុងមន្ទីរពេទ្យ។

នៅទីបញ្ចប់ ពិធីករក្នុងសន្និសីទកាសែតដែលផ្សាយតាមទូរទស្សន៍បាននិយាយថា ក្មេងប្រុសទាំងនេះ នឹងត្រឡប់ទីផ្ទះវិញនៅរាត្រីថ្ងៃពុធនេះជាលើកទី១ បន្ទាប់ពីបានចេញពីរូងភ្នំ។

សន្និសីទកាសែតនោះ គឺត្រូវបានគ្រប់គ្រងយ៉ាងតឹងតែង ដោយក្រុមអ្នកជំនាញព្រមានពីលទ្ធភាពនៃការឈឺចាប់របស់ក្មេងថែមទៀត បន្ទាប់ពីពួកគេបានជាប់នៅក្នុងទីតាំងលិចទឹកតូចចង្អៀតនៃរូងភ្នំថាំហ្លួង ១៨ថ្ងៃ ក្នុងស្រុកមេសៃ ក្នុងខេត្តឈាងរ៉ៃ។

នាយកដ្ឋានទំនាក់ទំនងសាធារណៈ នៅខេត្តឈាងរ៉ៃ បានប្រមូលសំណួរទាំងឡាយពីស្ថាប័នព័ត៌មានជាមុន រួចបានបញ្ជូនទៅកាន់ក្រុមគ្រូពែត្តចិត្តសាស្ត្រ ដើម្បីពិនិត្យជ្រើសរើស។

នាយករដ្ឋមន្ត្រី ប្រាយុធ ចាន់អូចា បានជំរុញឲ្យប្រព័ន្ធផ្សព្វផ្សាយពីថ្ងៃពុធ មានការ«ប្រយ័ត្នប្រយែងក្នុងការសួរសំនួរមិនសំខាន់» ដែលអាចបណ្តាលឲ្យមានការខុចខាតណាមួយ។

ការចាប់អារម្មណ៍នឹងរឿងរ៉ាវដ៏មហស្ចារ្យនេះ បានកើនឡើងយ៉ាងខ្លាំង ខណៈស្ទូឌីយោផលិតកម្មភាពយន្តនានាកំពុងសំឡងឃើញរួចហើយថា នឹងក្លាយជាភាពយន្តហូលីវូដមួយ។
ក្រុមគ្រូពេទ្យ បានណែនាំក្រុមគ្រួសារនៃកីឡាករ U-16 ទាំងនោះថា ពួកគេនឹងចៀសវាងកុំឲ្យពួកគេទាក់ទងជាមយយក្រុមអ្នកសារព័ត៌មានរយៈពេលយ៉ាងតិច១ខែ។ ក្រុមគ្រួសារយុវជនទាំងនោះ ពិតជាចង់ឲ្យពួកគេត្រឡប់ទៅផ្ទះវិញខ្លាំងណាស់។

លោកយាយ Khameuy Promthep ជាជីដូន របស់កុមារ ដុំ អាយុ១៣ឆ្នាំ បានប្រាប់ AFP ក្នុងកិច្ចសម្ភាសនៅឯហាងរបស់គ្រួសារក្នុងស្រុកបេសៃក្បែរព្រមដែនភូមាពីថ្ងៃពុធថា លោកយាយរំភើបណាស់។ លោកយាយ បានប្រាប់ថា៖«នេះគឺជាថ្ងៃរីករាយបំផុតនៃជីវិតខ្ញុំ»។

កិច្ចប្រឹងប្រែងអន្តរជាតិដែលដឹកនាំដោយថៃដ៏ព្រហើនដើម្បីសង្គ្រោះក្រុមក្មេងៗទាំងនោះ បានធ្វើឲ្យពិភពលោកចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីកីឡាករវ័យក្មេងទាំងនោះ បានដលរចូលក្នុងរូងភ្នំនោះ កាលពីថ្ងៃទី២៣ មិថុនា និងត្រូវបានជាប់នៅក្នុងនោះ ដោយសារទឹកជំនន់ខ្លាំង។

បន្ទាប់ពី៩ថ្ងៃ គ្មានស្បៀងអាហារ ពួកគេក៏ត្រូវបានក្រុមអ្នកមុជទឹកអង់គ្លេសរកឃើញស្កមកំព្រឹង និងនៅផ្តុំគ្នាជាក្រុមលើទីទួលមានភកក់មួយ ជាច្រើនគីឡូម៉ែត្រនៅក្នុងរូងភ្នំថាំហ្លួង។

ក្រុមសង្គ្រោះ បានពិគ្រោះគ្នារកផែនការល្អបំផុតដើម្បីនាំយកពួកគេចេញ ប៉ុន្តែនៅទីបំផុតក៏បានសម្រេចចិត្តយកប្រតិបត្តិការដ៏គ្រោះថ្នាក់មួយ ដោយជ្រមុជទឹកពួកគេឆ្លងកាត់ច្រកដែលលិចទឹក ខណៈពួកគេត្រូវបានដាក់ថ្នាំរំងាប់ការឈឺចាប់ដើម្បីឲ្យពួកគេស្ងៀមស្ងាត់ និងសែងពួកគេចេញក្រៅតាមគាវរបស់យោធា។

មិនត្រឹមតែក្រុមអ្នកជំនាញមុជទឹករូងភ្នំបរទេសដែលចូលរួមទេ ដែលជឿជាក់ថា បេសកកម្មនេះ នឹងប្រការបាន ហើយមនុស្សជាច្រើន បានសម្តែងការធូរចិត្តណាស់ នៅពេលដែលប្រតិបត្តិការនោះ បានចាប់សព្វគ្រប់បន្ទាប់ពីមនុស្ស៥នាក់ចុងក្រោយ ត្រូវបានសង្គ្រោះកាលពីថ្ងៃទី១០ កក្កដា។

ការចាប់អារម្មណ៍ផ្សេងទៀត ក៏ត្រូវបានទាញមកចូលក្នុងប្រតិបត្តិការសង្គ្រោះនេះដែរ តាមរយៈសង្គ្តរាមពាក្យសម្តីចាសាធារណៈរវាងសហគ្រិន Elon Musk និងអ្នកមុជទឹកអង់គ្លេសម្នាក់ ដែបានចូលរួមក្នុងកិច្ចការសង្គ្រោះនេះ។

ប្រមុខប្រតិបត្តិក្រុមហ៊ុន Tesla លោក Musk បានហៅលោក Vernon Unsworth ថា«ដូចក្មេង» នៅក្នុងការវាយប្រហារតាមបណ្តាញសង្គមមិនធម្មតាមួយ បន្ទាប់ពីអ្នកជំនាញរូងភ្នំរូបនោះ បានចំអកចំពោះផែនការរបស់លោក ដើម្បីយកក្រុមអ្នកជាប់ក្នុងរូងនោះចេញ ដោយប្រើនាវាមុជទឹកតូចល្អិតមួយ។

លោក Elon Musk

លោក Musk កាលពីថ្ងៃពុធ បានសុំទោសលោក Unsworth ជុំវិញការប្រមាថនោះ ដែលលោកពុំមានផ្តល់យុត្តកម្ម ឬការពន្យល់។
លោក បានសរសេរក្នុងកណនីទ្វីតធ័រថា៖ «ទង្វើរបស់គាត់ប្រឆាំងខ្ញុំ គឺមិនបង្ហាញថា ជាទង្វើរបស់ខ្ញុំប្រឆាំងគាត់ទេ ដោយហេតុនោះហើយ ខ្ញុំសុំទោសចំពោះលោក Unsworth និងចំពោះក្រុមហ៊ុនទាំងឡាយដែលខ្ញុំតំណាងជាអ្នកដឹកនាំ។ កំហុសនោះគឺជារបស់ខ្ញុំ និងរបស់ខ្ញុំតែម្នាក់គត់»។

ការវាយប្រហាររបស់លោក Musk ចំពោះលោក Unsworth បានបង្ក  ឲ្យមានការខឹងសម្បារជាទូទៅ និងធ្វើឲ្យភាគហ៊ុនរបស់ក្រុមហ៊ុន ដាំក្បាលចុះមួយរយៈពេលខ្លី។ មុននេះ លោក Unsworth បានប្រាប់ AFP ថា លោកអាចចាត់វិធានការតាមច្បាប់ប្រឆាំងលោក Musk ជុំវិញការបង្ហោះតាមទ្វីតធ័រដែលប្រមាថមើលងាយនោះ៕

  • ក្មេងប្រុសទាំង១២នាក់មានសុខភាពល្អ និងរីករាយ និងអាចទៅផ្ទះវិញ
  • ក្មេងប្រុសទាំង១២ នឹងបួសជាសង្ឃ ដើម្បីសងគុណអ្នកស្លាប់
  • ហាមជួបជាមួយអ្នកកាសែត១ខែ
  • អតីតសមាជិកឆ្មាទឹកម្នាក់ ដែលបានស្លាប់នៅក្នុងបេសកកម្មនោះ
  • លោក Musk សុំទោស លោក Unsworth ពីបទប្រមាថថា ដូចក្មេង