ក្រុងគួឡាឡុំពួរ៖ ព្រះមហាក្សត្រម៉ាឡេស៊ី បានអំពាវនាវឲ្យមានការស្ងប់ស្ងាត់ នៅចំពេលមានភាពតានតឹងខាងជាតិសាសន៍កំពុងកើនឡើងនៅក្នុងប្រទេសដែលមានមូស្លីមភាជ្រើនបំផុតនេះ បន្ទាប់ពីមានការរញ្ជួយប្រថពីនៃការបោះឆ្នោតមួយកាលពីខែឧសភា ដែលបានផ្តួលរំលំរដ្ឋាភិបាលចម្រុះដែលគ្របដណ្តប់របស់ម៉ាឡេស៊ី ដែលបានគ្រប់គ្រងប្រទេសរបស់ពេលជាច្រើទសវត្សរ៍មកនេះ។

នៅក្នុងសង្កថាបើករបស់ទ្រង់ទៅកាន់ក្រុមអ្នកធ្វើច្បាប់ ក្នុងអំឡុងពេលសម័យប្រជុំសភាថ្មី ព្រោះចៅ ស៊ុលតង់ មូហាម៉េដទី៥ បានជំរុញឲ្យ«ប្រជាពលរដ្ឋគ្រប់រូបអភិរក្ស និងពង្រឹងសន្តិភាព និងសាមគ្គីភាពរបស់ម៉ាឡេស៊ី»។

ជាតិសាសន៍ ភាសា និងសាសនា គឺត្រូវបានប្រទាក់ក្រឡាគ្នាយ៉ាងជិតស្និទ្ធជាមួយនយោបាយនៅម៉ាឡេស៊ី ជាទីដែលក្រុមជនមូស្លីមម៉ាឡេ មានចំនួនប្រមាណ៦០ភាគរយ នៃចំនួនប្រជាជន៣២លាននាក់ បន្ទាប់មកជាភាគរយរបស់ជនជាតិចិនដ៏ធម និងជនជាតិភាគតិចឥណ្ឌា។

ម៉ាឡេស៊ីធ្លាប់បានភក្សរសជាតិកុបកម្មជាតិសាសន៍ឆ្នាំ១៩៦៩ ដែលនៅតែតាមលងប្រជាជាតិនេះ។
ភាពតានតឹងជាច្រើន បានកើនឡើងចាប់តាំងពីថ្ងៃបោះឆ្នោត ទី៩ ឧសភា ដែលគេបានឃើញរដ្ឋភិបាលចម្រុះ Barisan Nasional ដែលដឹកនាំដោយអតីតនាយករដ្ឋមន្ត្រី ណាជីប រ៉ាហ្សាក់ បានទទួលបរាជ័យជាលើកដំបូង ចាប់តាំងបានទទួលឯករាជ្យពីចក្រភពអង់គ្លេស ក្នុងឆ្នាំ១៩៥៩។

គណបក្សផ្ទាល់ខ្លួនរបស់លោកណាជីប អង្គការរួបរួបជាតិម៉ាឡេ (Umno) ធ្លាប់ជាឆ្អឹងខ្នងនៃរដ្ឋាភិបាលចម្រុះនោះ និងបានគាំទ្ររាល់សិទ្ធិរបស់ប្រជាជនម៉ាឡេស៊ី ដែលធ្លាប់បានរីករាយនឹងតំណែងជាទីគាប់ចិត្តនៅក្នុងសង្គម ក្រោមកម្មវិធីសកម្មភាពវិជ្ជមានផ្លូវការមួយ។
ពេលនេះ ក្នុងនាមជាបក្សប្រឆាំង Umno អះអាងថា រដ្ឋាភិបាលនេះកំពុងធ្វើឲ្យអន្តរាយឋានៈដែលមានឯកសិទ្ធិរបស់ពលរដ្ឋម៉ាឡេស៊ី។

ក្រុមអ្នកគាំទ្រខ្លួនមានការភ័យខ្លាចថា ផែនការរបស់រដ្ឋាភិបាលនេះ ដើម្បីទទួលស្គាល់ជាផ្លូវការឲ្យមានការប្រឡងជាភាសាចិននៅក្នុងកម្រិតមធ្យមវិទ្យាល័យ នឹងប្រឈមនឹងឋានៈរបស់ភាសាម៉ាឡេស៊ី ដែលជាភាសាផ្លូវការរបស់ជាតិ និងបានចោទរដ្ឋាភិបាលផងដែរពីការបន្ថយការចំណាយលើការអភិវឌ្ឍន៍ព្រះវិហារឥស្លាមឡើងវិញ។

សមាជិកក្រុមប្រឹក្សាកំពូលបក្ស Umno លោក Lokman Adam ដែលបានដឹកនាំសមាជិកបក្ស៣០០នាក់ក្នុងការតវ៉ាដ៏ឡូឡាក្បែរសភាជាតិ

សមាជិកក្រុមប្រឹក្សាកំពូលបក្ស Umno លោក Lokman Adam ដែលបានដឹកនាំសមាជិកបក្ស៣០០នាក់ក្នុងការតវ៉ាដ៏ឡូឡាក្បែរសភាជាតិ បានប្រាប់ទីភក្នាក់ងារ AFP ថា ទំនាក់ទំនងជាតិសាសន៍រវាងម៉ាឡេ និងក្រុមជនជាតិភាគតិចជាច្រើនទៀត ត្រូវបានក្លាយជាសចរឿងតានតឹងហើយ។

លោកបាននិយាយថា៖ «ទំនាក់ទំនងជាតិសាសន៍ គឺតានតឹងបន្តិច។ ពលរដ្ឋម៉ាឡេ មិននៅស្ងៀមទេ។ យើងមានអារម្មណ៍ថា សាសនាអិស្លាម ត្រូវបានគេធ្វើបាបយ៉ាងខ្លាំង ដោយរដ្ឋាភិបាលថ្មី»។
លោក Lokman បានបន្តថា៖«យើងមានអារម្មណ៍ថា រដ្ឋាភិបាលបច្ចុប្បន្នរបស់លោកមហាធៀ មហាម៉ាត់ មិនអាចការពារសិទ្ធិពលរដ្ឋម៉ាឡេ អិស្លាម និងភាសាម៉ាឡេស និងក្រុមរាជវង្សម៉ាឡេបានទេ»។

ដោយស្រែកព្រមៗគ្នាថា «ចូរចម្រើន ព្រះមហាក្សត្រ» ក្រុមអ្នកតវ៉ា ត្រូវបានក្រុមប៉ូលិសរារាំងមិនឲ្យដើរទៅកាន់អគារសភានោះទេ ជាទីដែលព្រះមហាក្សត្រ ក្រោយមកត្រូវថ្លែងសង្គថារបស់ទ្រង់។
ការចោទប្រកាន់ពីបទពុករលួយធ្ងន់ធ្ងរ គឺជាក្តាធំមួយ នៅពីក្រោយការបរាជ័យរបស់រដ្ឋាភិបាលចម្រុះដែលកាន់អំណាចដ៍យូរលង់របស់លោកណាជីប និងការឡើងមកកាន់អំណាចនៃក្រុមសម្ព័ន្ធភាពអ្នកកែទម្រង់ ដែលដឹកនាំដោយអតីតអ្នកណែនាំប្រៀនប្រដៅ វ័យ៩៣ឆ្នាំលោក មហាធៀ មហាម៉ាត់។ លោកណាជីប ចាប់តាំងពីពេលនោះមក ត្រូវបានចោទបហ្រកាន់ពីបទពុករលួយ ជំវិញរឿងអាស្រូវហិរញ្ញវត្ថុរាប់ពាន់លានដុល្លារមួយនៅឯមូលនិធី 1MDB ដែលលោកបានបង្កើតឡើង ហើយដែលលោកនៅតែបដិសេធថា ពុំបានធ្វើកំហុសឆ្គងណាមយយឡើយ៕