បេក្ខជន​ បេក្ខនារី​ជា​ច្រើន​នៅ​ជុំ​វិញ​ពិភពលោក​បាន​មក​បង្ហាញ​ទេពកោសល្យ​លើ​ឆាក​ America’s Got Talent ឆ្នាំ​ ២០១៨ ដ៏​អស្ចារ្យ​នេះ ​ដោយ​ទាក់ទាញ​ចំណាប់​អារម្មណ៍​អ្នក​ទស្សនា ​ជា​ច្រើនពី​ទស្សនីយភាព​សម្ដែង​ប្លែកៗ។

ដោយឡែកបេក្ខនារីម្នាក់ឈ្មោះ Pam បានដឹកឆ្កែសំណព្វចិត្តរបស់នាង ឈ្មោះ Oscar មកឡើងច្រៀងលើឆាក America’s Got Talent បង្ករភាពភ្ញាក់ផ្អើលជាខ្លាំង។ Pam បានអង្គុយដេញព្យាណូរួចច្រៀង នាងក៏ច្រៀងតាមភ្លេងដែលនាងដេញ ដែលធ្វើឲ្យទស្សនិកជនដែលបានទស្សនាប្លែកភ្នែកតែម្តង។ ទោះបីជានាងទទួលបានការ អបអរពីទស្សនិកជនយ៉ាងច្រើន ជាពិសេសគណកម្មការលោក Simon ក៏ដោយតែនាងបានទទួលត្រឹម YES បីតែប៉ុណ្ណោះ តែវាក៏គ្រប់គ្រាន់សម្រាប់នាង និងឆ្កែដ៏ឆ្លាតមួយនេះ សម្រាប់ឡើងទៅវគ្គបន្តផងដែរ។

America’s Got Talent បានបញ្ចប់វគ្គ Judge Audition ហើយត្រឹមរយៈពេល ៦ សប្តាហ៍ ហើយនៅកម្ពុជា យើងវិញកម្មវិធី Cambodia’s Got Talent កំពុងតែជិតចាក់ផ្សាយរដូវកាលទីពីររបស់ខ្លួនហើយនៅ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៨ ខាងមុខនេះ។