• ក្មេងៗផឹកតែទឹក ១៨ថ្ងៃ ក្នុងឋាននរក
  • ចុះអស់៣ទៅ៥គីឡូក្រាម គ្មានជំងឺ
  • នៅមន្ទីរពេទ្យ១សប្តាហ៍
  • ម្តាយត្រៀមបាយដំណើប សាច់ជ្រូកអាំង
  • ក្រុមសង្គ្រោះអន្តរជាតិទទួលរង្វាន់ ១៥០០០ដុល្លារ និងហ្រ្វ៊ីទិដ្ឋការ ៥ឆ្នាំ
ក្មេងប្រុសទាំ១២នាក់ គ្រូបង្វឹក ត្រូវបានរកឃើញនៅថ្ងៃទី២ កក្កដា

ក្រុងបាងកក៖ ក្មេងប្រុស១២នាក់ និងគ្រូបង្វឹករបស់ពួកគេ ដែលត្រូវបានសង្គ្រោះចេញពីរូងភ្នំលិចទឹកនៅប្រទេសថៃ មានផែននការចូលមើលលេងបណ្តាញរូងភ្នំនោះតែរយៈពេលប្រមាណជា១ម៉ោងទេ មុនពេលទឹកជំនន់ប្រកបដោយគ្រោះថ្នាក់នោះ បានឡើងខ្លាំងធ្វើឲ្យពួកគេជាប់នៅក្នុងទីងងឹតដូចឋាននរកនោះដល់ទៅជាង២សប្តាហ៍។ នេះ បើយងតាមការរៀបរាប់របស់ឪពុកក្មេងប្រុសម្នាក់។

ក្រុមសាច់ញាត្ត សួរសុខទុកពួកគេពីចម្ងាយ ពេលនេះបានចូលក្នុងកម្លាតជិតហើយក្មេងប្រុសទាំង១២នាក់ និងគ្រូបង្វឹកវ័យ២៥ឆ្នាំរបស់ពួកគេ ត្រូវបាននាំយកមកកាន់ទីសុវត្ថិភាពវិញក្នុងបេសកកម្មសង្គ្រោះ៣ថ្ងៃ ដែលរៀបចំដោយកងឯកភាពឆ្មាទឹកថៃ ក្រុមអ្នកមុជទឹក និងអ្នកេជំនាញរូងភ្នំអន្តរជាតិ ដែលបានបញ្ចាប់កាលពីថ្ងៃអង្គារ ទី១០ កក្កដា។

ពួកគេបានទៅកាន់រូងភ្នំថាំហ្លួង ក្នុងស្រុកមេសៃ ខេត្តឈាងរ៉ៃ ភាគខាងជើងថៃ កាលពីថ្ងៃទី២៣ មិថុនា សម្រាប់ការធ្វើដំណើរខ្លីមួយ បន្ទាប់ពីការហ្វឹកហាត់បាល់ ដែលពេលនោះទឹកភ្លៀងដូចហែកមេឃនារដូវវស្សា បានជន់លិចរូងភ្នំទាំងនោះ។

កុមារដួងពេជ្រ ឬ ដុំ ព្រហ្មទេព អាយុ១៣ឆ្នាំ ជាប្រធានក្រុមបាល់ទាត់ជ្រូកព្រៃ

លោក Banpot Korncam ឪពុករបស់កុមារដួងពេជ្រ ឬ ដុំ ព្រហ្មទេព អាយុ១៣ឆ្នាំ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយពីថ្ងៃសៅរ៍ថា៖ «ដំ គេប្រាប់ខ្ញុំថា គ្រាន់តែពួកគេបញ្ចប់ការហ្វឹកហាត់ ពួកគេក៏បានទៅលសងនៅឯតូងភ្នំនោះភ្លាម។ ពួកគេបានគិតរួចហើយថា ពួកគេនឹងនៅទីនោះតែ១ម៉ោងប៉ុណ្ណោះ»។ ដំ គឺជាប្រធានក្រុមបាល់ទាត់«ជ្រូកព្រៃ»។

លោក Banpot បាននិយាយថា៖ «ខណៈពួកគេនៅខាងក្នុងរូងភ្នំនោះ វាបានភ្លៀងទៅហើយ ទឹកក៏បានហូរចូល ហើយគ្រប់ៗគ្នា ក៏បានដកថយ»។
អ្នកមុជទឹកអង់គ្លេស២នាក់ បានរកឃើញក្មេងប្រុសទាំងនោះនៅថ្ងៃទី២ កក្កដា ដោយកំពុងផ្តុំគ្នានៅលើដំបូកមានភក់មួយ នៅក្នុងល្អាងលិចទឹកមួយ ជាច្រើនគីឡូម៉ែត្រនៅខាងក្នុងបណ្តាញរូងភ្នំនោះ គឺ៩ថ្ងៃបន្ទាប់ពីពួកគេបានធ្វើដំណើរកំសាន្តភ្លាមៗនោះ។

កុមារដំ បាននិយាយថា ក្រុមនេះ បាននៅលើទិទួលមួយ នៅពេលដែលក្រុមអ្នកមុជទឹកអង់គ្លេស បានរកឃើញពួកគេ។ ពួកគេបានរត់ចុះមកសុំការជួយនៅពេពលពួកគេបានឃើញអ្នកមុជទឹកទាំងនោះ។ ការរកឃើញនេះ ត្រូវបានថតដោយកាមេរ៉ាជាប់មួកសុវត្ថិភាពរបស់គ្រុមអ្នកមុជទឹក ជារូបភាវីដេអូ ដែលបាននាំមកនូវក្តីរីករាយ ត្រេកអរដល់ឪពុកម្តាយ និងក្រុមអ្នកមានសមានចិត្តទូទាំងពិភពលោក។
បន្ទាប់មកបញ្ហា ក៏បានក្លាយទៅជារបៀបនាំយកពួកគេចេញមកក្រៅវិញតាមរយៈរូងទាំងនោះ ដែលរូងភ្នំខ្លះ មានទឹកជំន់ពេញ ហើយទឹកហូរលឿនទៀតផង។

ក្រុមក្មេងប្រុស អាយុ១១ឆ្នាំ ដល់១៦ឆ្នាំ ត្រូវតែមុជទឹកមួយផ្នែកក្នុងដំណើរចេញក្រៅរបស់ពួកគេ មុនពេលត្រូវដាក់លើគាវរអិលប្លាសញទិកពណ៌បៃតងដូចប្រង់កា និងយោងនៅពេលឆ្លងកាត់រូងភ្នំថ្មចោទៗជាច្រើន ដោយមានខ្សែពួរចងទាញឡើងពីលើក្បាល។

មនុស្សជាច្រើននៅប្រទេសថៃ បានឲ្យកិត្តិយសទៅគ្រូបង្វឹក លោកឯក្កពល ចាន់តាវង្ស ឬ គេស្គាលថា អែក សម្រាប់ការថែទាំក្មេងប្រុសទាំងនោះឲ្យមានសុវត្ថិភាព ក្នុងអំឡុងពេលនៃពិសោធន៍គួរឲ្យខ្លាចនោះ។

ដោយរ៉ាយរ៉ាប់ពីអ្វីដែល ដំពេលនេះនៅក្នុងមន្ទីរពេទ្យ បានប្រាប់គាត់ លោក Banpot បាននិយាយថា៖ «ពួកគេបានត្រឹមអង្គុយយ៉ាងស្ងៀមស្ងាត់ដោយគ្មានធ្វើអ្វីនោះទេ ព្រោះក្នុងនោះវាងងឹតសូន្យសុង។ នៅពេលដែលពួកគេខ្លាន គ្រូបង្វឹកអែក ប្រើពឹលមួយ បំភ្លឺលើពិតានស្រួចៗនៃរូងភ្នំខាងលើ»។

ចានីន ដែលមានរហស្សនាមថា Titan គឺជាកុមារក្មេងបំផុត ក្នុងចំណោមសមាជិក្រុមជ្រូកព្រៃ

ចានីន ដែលមានរហស្សនាមថា Titan គឺជាកុមារក្មេងបំផុត ក្នុងចំណោមសមាជិក្រុមជ្រូកព្រៃទាំង១៣នាក់ ដែលត្រូវបានជាប់នៅខាងក្នុងរូងភ្នំនោះ បន្ទាប់ពីទឹកជំនន់ភ្លាមៗ បានវាយប្រហារតំបន់នោះ និងរូងភ្នំនោះ ដោយបិទច្រកចេញជិត។
ចានីន បាននិយាយជាមួយម្តាហគេតាមចន្លោះរន្ធកញ្ចក់មួយ នៅឯមន្ទីរពេទ្យ Chiangrai Prachanukroh ជាទីដែលក្រុមកីឡាករបាល់ទាត់ U-16 ទាំងនោះក្នុងធ្វើការពិនិត្យសុខភាព។ ចានីន បានប្រាប់អ្នកម៉ាក់ថា៖ «ខណៈពួកយើងនៅក្នុងរូងភ្នំនោះ មានភ្លៀងធ្លាក់ខ្លាំងណាស់ ដែលបានធ្វើឲ្យមានទឹកហូរលឿន និងហូរខ្លាំងណាស់»។


ចានីន ត្រូវបានគេស្រង់សម្តី ដូចបាននិយាយថា៖ «គ្រូបង្វឹក អែក បានប្រាប់ក្មេងប្រុសទាំងអស់ឲ្យធ្វើទំនប់ដើម្បីទប់ទឹក ប៉ុន្តែជាការអត់ប្រយោជន៍ ដោយសារទឹកហូរបុកខ្លាំងនិងលឿនពេក។ ដោយហេតុនោះហើយ ដែលបានបង្ខំពួកយើឲ្យដកថយចូលកាន់តែជ្រៅទៅក្នុងរូងភ្នំ»។

នៅក្នុងកិច្ចសម្ភាសដាច់ដោយឡែកមួយជាមួយប្រព័ន្ធផ្សព្វផ្សាយថៃ កុមារដំ បានធ្វើការរៀបរាប់ដូចគ្នានោះ ដោយនិយាយថា រូបគេ បានចូលរួមជាមួយអ្នកផ្សេងទៀតក្នុងដំណើរនោះ ព្រោះថាវាជាការទៅលេងតែមួយរយៈពេលខ្លី។

ចានីន បានប្រាប់ម្តាយខ្លួនថា ក្នុងពេល៣យប់ដំបូង រូបគេឃ្លានខ្លាំងណាស់ រហូតដល់ស្រក់ទឹកភ្នែក។ រូបគេ បានត្រឹមញ៉ាំទឹក ដែលជ្រាបស្រក់ចូលក្នុងរូងពីលើដំបូលរូង។ យោងតាមម្តាយរបស់គេ អ្នកស្រី Aikan ឲ្យដឹងថា៖ «វាពិតជាត្រជាក់ណាស់នៅខាងក្នុងរូង។ ចានីន បានប្រាប់ឯក្កពលដូច្នោះ ដូច្នោះហើយឯក្កពលក៏បានឱបកូនប្រុសខ្ញុំរហូតគេដេកលក់»។

វាពិបាកណាស់ សម្រាប់ក្មេង១ក្រុមនេះដេកលើទីទួលដែលលយចេញ ដែលពួកគេបានជាប់នោះ ព្រោះវាតូចចង្អៀតណាស់។
ចានីន ក៏បាននិយាយថា ឯក្កពល បានប្រាប់ពួកគេកុំរើខ្លាំងពេក ដើម្បីសន្សំថាមពល ហើតតាំងសមាធិសើម្បីស្ងប់ស្ងត់ និងមិនតក់ស្លុត។

ក្រុមមន្ត្រីសង្គ្រោះ បាននិយាយថា៖ «ក្រុមក្មេងនេះ នៅមានជីវិតរស់ ដោយការផឹកទឹកដែលស្រក់ពីលើពិដាន និងជញ្ជាំងរូងភ្នំ»។

ត្រូវបានដាក់ឲ្យនៅដោយឡែក្នុងមន្ទីរពេទ្យក្នុងខេត្តឈាងរ៉ៃ ដោយសារតែខ្លាចជំងឺឆ្លង ក្មេងប្រុសទាំងនោះពេលនេះត្រូវបានអនុញ្ញាត្តឲ្យជួបក្រុមគ្រួសារហើយ។ ពួកគេនឹងស្នាក់នៅក្នុងមន្ទីរពេទ្យ យ៉ាងហោចណាស់ក៏១សប្តាហ៍ដែរ។

មន្ត្រីអធិការកិច្ចក្រសួងសុខាភិបាល លោក Thongchai Lertwilairatanapong បាននិយាយថា៖ «សុខភាពរបស់ក្មេងៗ កំពុងប្រសើរឡើងហើយ…ក្រុមសាច់ញាត្ត ពេលនេះអាចសួរសុខទុកពួកគេក្នុងកម្លាតជិតហើយ»។

ប្រតិបត្តិការសង្គ្រោះ បានរួតរិតពិភពលោក ដោយការសរសើរភាគច្រើនផ្តោតសំខាន់លើក្រុមឆ្មាទឹក និងក្រុមអ្នកមុជទឹកអន្តរជាតិដែលបានជួយពួកគេ ដោយពុះពារចាច្រើនថ្ងៃក្នុងលក្ខខណ្ឌដ៏គ្រោះថ្នាក់ដើម្បីនាំយកក្មេងប្រុសទាំងនោះចេញក្រៅ។ អតីតអ្នកមុជទឹកក្រុមឆ្មាទឹកម្នាក់ បានបាត់បង់ជីវិត ក្នុងអំពេលនៃបេសកកម្មនោះ។


លោក John Volanthen ជាអ្នកមុជទឹកអង់គ្លេសម្នាក់ក្នុងចំណោម២នាក់ ដែលបានរកឃើញក្មេងប្រុសទាំងនោះ បានមើលស្រាលវីរៈភាពនេះ។

បន្ទាប់ពីអញ្ជើញដល់ក្រុងឡុង លោកបានប្រាប់ទូរទស្សន៍ BBC ថា៖ «យើងមិនមែនជាវីរៈបុរសទេ។ អ្វីដែលយើងធ្វើ គឺមានការលៃលកគិតគូរណាស់។ វាស្ងៀមស្ងាត់ណាស់ វាពិតជាផ្ទុយគ្នា….ប៉ុន្តែពិតជាក្រុមអន្តរជាតិនោះឯង ដែលខ្ញុំចង់ផ្តោតការចាប់អាម្មណ៍សំខាន់ និងក្រុមឆ្មាទឹកថៃ»។

លោក John Volanthen (ស្តាំ) ជាអ្នកមុជទឹកអង់គ្លេស ជាអ្នកទី១ ដែលរកឃើញក្មេងៗ

លោក Volanthen គឺជាមនុស្សដំបូង បានលឺសម្លេងបន្ទាប់ពីជាប់ក្នុងរូងភ្នំលិចទឹក៩ថ្ងៃ។ វីដេអូមួយ ដែលក្រុមឆ្មាទឹកបានបង្ហោះ ចាប់រូបភាពក្នុងគ្រោនោះ។
ខណៈពន្លឺពឹលចាំងលើក្រុមក្មេងប្រុសដែលផ្តុំនៅលើច្រាំងនោះ លោកបានសួរថា៖ «អ្នកមានគ្នា ប៉ុន្មាននាក់។ ១៣នាក់នាក់ ប្រពៃណាស់!!»។

លោក Banphot បាននិយាយថា កូនប្រុសលោកបានចុះទម្ងន់៣ទៅ៤គីឡូក្រាម ក្នុងអំឡុងពេលគួរឲ្យខ្លាចនោះ ហើយគេបានសួររកសាច់ជ្រូកអាំង ស៊ុបមី និងទូរស័ព្ទថ្មីមួយ មកជំនួសទូរស័ព្ទចាស់ដែលគេបានបាត់ក្នុងរូងភ្នំនោះ។
អ្នកស្រី Aikan បាននិយាយថា អ្នកស្រី បានត្រៀមបាយដំណើប និងសាច់ជ្រូកអាំង ដែលជាអាហារដែលកូនប្រុសអ្នកស្រីចូលចិត្តបំផុត នៅពេលគេចេញពីមន្ទីរពេទ្យ។

នាយករដ្ឋមន្ត្រីថៃ លោកប្រាយុធ ចានអូចា បាននិយាយពីថ្ថសព្រហស្បតិ៍ថា សមាជិក្រុមសង្គ្រោះអន្តរជាតិ នឹងត្រូវផ្លែងអំណរគុណ ដោយផ្តល់ជូនជាបណ្ណ«Thailand Elite » ដែលមានតម្លៃជាទឹកប្រាក់ ៥០ម៉ឺនបាត (ប្រមាណជា១៥០០០ដុល្លារអាមេរិក) ជាមួយអត្ថប្រយោជន៍ជាច្រើន ដែលក្នុងនោះនឹងទទួលបានទិដ្ឋការអត់គិតថ្លៃ៥ឆ្នាំ៕